• 2019-01-29 04:20:00
  • ព័ត៌មាន

យីអ៊ុន​ឡើង! លីនដា ត្រៀម​ឡើង​យន្ត​ហោះ​ទៅ​ច្រៀងនៅ​កូរ៉េ​ ដើម​ឆ្នាំ​២០១៩

  • 2019-01-29 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ សាន់ដេ​​ លីនដា កំពុង​តែ​ត្រៀម​ឡើង​យន្ត​ហោះ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​លើក​ដំបូង​ ជាមួយ​តារា​ក្នុង​ស្រុក​ជា​ច្រើន​រួប​ទៀត​ រួម​ដំណើរ​។

ថ្លែង​មក​កាន់​ Sabay ម្ចាស់​បទ "មនុស្ស​ស្មោះ​ដូច​បង​មាន​ទៀត​អត់" បាន​បញ្ជាក់​ថា​លើក​នេះ​នាង​បាន​រួម​ដំណើរ​ជាមួយ​តារា​ក្នុង​ស្រុក​ជា​ច្រើន មិន​ថា​ជា​តារា​ចម្រៀង​ ឬ​សម្ដែង​​នោះ​ទេ ដោយ​ទៅ​ចូល​រួម​ការ​ប្រគំ​តន្ត្រី​ខ្នាត​យក្ស​មួយ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ កម្មវិធី​នោះ​មាន​ឈ្មោះ​ថា "តន្ត្រី​រដូវ​រងា" ចាប់​ពី​ថ្ងៃ​ទី​១​ដល់​ទី​៦​ខែ​កុម្ភៈ​ ដោយ​កញ្ញា​នឹង​សម្ដែង​នៅ តំបន់​ទីក្រុង​គីមហេ​ នៅ​ថ្ងៃ​ទី​០៣​ខែ​កុម្ភៈ​ឆ្នាំ ២០១៩ និង​តំបន់​ក្រុង​អាន់​សាន់​ នៅ​ថ្ងៃ​ទី ០៥​ ខែ​កុម្ភៈ​ឆ្នាំ ២០១៩។

តារា​រូប​នេះ​នឹង​ចេញ​ទៅ​កូរ៉េ​​នៅ​ថ្ងៃ​ទី​១ អម​ជាមួយ​តារា​ល្បីៗ​ជា​ច្រើន​ដូច​ជា នី​ រតនា ខេម យូរី និង​តារា​សម្ដែង​ផ្សេងៗ​ទៀត​ដូច​ជា Peypeydyសាឡាត់ ស្រី​ឡាង សុភ័ក្ស​ កុសាម៉ា​ ជាដើម។ ជុំវិញ​​ការ​ទៅ​សម្ដែង​លើក​នេះ លីនដា​ និយាយ​ថា​ខ្លួន​ពិត​ជា​​មាន​អារម្មណ៍​រំភើប​ខ្លាំង ដោយ​បាន​ចូលរួម​ទៅ​ចូលរួម​សម្ដែង​ជាមួយ​សុទ្ធ​តែ​តារា​លំដាប់​ប្រទេស​​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​សម្បូរ​ទៅ​ដោយ​បង​ប្អូន​ខ្មែរ​រស់​នៅ​និង​ធ្វើ​ការ​នៅ​ទី​នោះ៕

អត្ថបទ៖ ធារ៉ូ

មតិយោបល់