• 2019-01-30 03:13:07
  • ភាពយន្ត

ដឹងតែដាច់បាយទៀតហើយ រឿងស៊ើបអង្កេតហុងកុង ខ្លាំងទាំងប៉ូលីស និងជនល្មើស

  • 2019-01-30 03:13:07
  • ចំនួនមតិ 1 | ចំនួនចែករំលែក 1759

ចន្លោះមិនឃើញ

រឿង​ភាគ​ហុងកុង​ចំណងជើង "ប្រតិបត្តិ​ការណ៍​អាថ៌កំបាំង​ក្នុង​ជួរ​ប៉ូលីស" គឺជា​រឿង​ភាគ​ហុងកុង​ថ្មី​សន្លាង​មួយ ដែល​នឹង​ត្រូវ​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ PNN ចាប់ពី​ថ្ងៃ​ទី ៣០ ​មករា ២០១៩ ត​ទៅ វេលា​ម៉ោង ១១:០០-១២:០០​ថ្ងៃត្រង់ រៀងរាល់ថ្ងៃ​ចន្ទ​-​សុក្រ បន្ទាប់ពី​រឿង "ស្នេហា និង​ការ​លោភ​លន់"។

រឿង​ភាគ​ហុងកុង​ខាងលើ​នេះ​បាន​បង្កប់​នូវ​ភាព​អាថ៌កំបាំង​ជាច្រើន​នៅ​ពីក្រោយ​ការ​រត់ពន្ធ​គ្រឿង​ញៀន​ដែល​សំបូរ​ទៅ​ដោយ​ក្រុម​ជើង​ខ្លាំង ចំណែក​ឯ​ខាង​ប៉ូលីស​បង្ក្រាប​គ្រឿង​ញៀ​ន​ក៏​សុទ្ធតែជា​ជើង​ខ្លាំង ដែល​ត្រូវ​តាមដាន​គ្រប់​សកម្មភាព​របស់​ជ​ន​ល្មើស​គ្រប់​វិនាទី និង​បាន​ដាក់​ព​ង្រា​យ​ក្រុម​ប៉ូលីស​ស៊ើបអង្កេត​ជា​សម្ងាត់ និង​តឹង​រឹង​បំផុត​ដើម្បី​ស្វែង​រក​ជន​បង្កហេតុ។ តួអង្គ​សំខាន់ៗ​ក្នុង​រឿង​នេះ​មាន​ដូចជា Michael Miu (Cheuk Hoi) Benz Hui (Chum Foon Hei) Priscilla Wong (Cheng Suk Mui) និង Alice Chan (Lau Kam Ying) រួម​និង​តារា​ល្បីៗ​ជាច្រើន​ទៀត​។

"ប្រតិបត្តិ​ការណ៍​អាថ៌​កំបាំង​ក្នុង​ជួរ​ប៉ូលីស" បាន​បង្ហាញ​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង​ក្នុង​ឆ្នាំ ២០១០ ដោយ Cheuk Hoi (Michael Miu) បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​បាងកក​ដោយ​សម្ងាត់​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ស្វែង​រក​ភស្តុតាង និង​ចាត់​មេ​ក្លោង​ជួញ​ដូរ​គ្រឿង​ញៀន ជាមួយ​ភ្នាក់ងារ​សម្ងាត់​របស់​គាត់​​​នៅ​ប្រទេស​ថៃ។ ទោះជា​យ៉ាងណាក៏ដោយ​ភាព​ជោគ​ជ័យ​នៃ​បេសកកម្ម​នេះ​បាន​ធ្វើ​ឱ្យ​ភ្នាក់ងារ​សម្ងាត់​ទាំងអស់​របស់ Cheuk Hoi (Michael Miu) ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​សមុទ្រ​ភ្លើង​ដោយ​ការ​ផ្ទុះ​គ្រាប់បែក​។ ទន្ទឹម​នឹងនេះ​ដែរ​នៅ​ទីក្រុង​ហុងកុង មិត្តភ័ក្ដិ​ដ៏​ល្អ​របស់​គាត់​នៅ​ក្នុង​ផ្នែក CIB ឈ្មោះ លោក​អធិការ Lai (Eddie Cheung) ត្រូវ​បាន​គេ​ធ្វើឃាត​ដោយសារតែ​មូលហេតុ​គាត់​ដឹង​រឿង​សំងាត់​ថា​នៅ​ក្នុង​ជួរ​ប៉ូលីស​មាន​បង្កប់​ជន​អាក្រក់​។

បន្ទាប់ពី​មិត្តភ័ក្ដិ​ដ៏​ល្អ​របស់ Cheuk Hoi ស្លាប់​ទៅ Cheuk Hoi បាន​តាំងចិត្ត​ថា​នឹង​បន្ត​បេសកកម្ម​មួយ​នេះ រហូត​អាច​ចាប់​បាន​ជន​ល្មើស។ Cheuk Hoi ដឹង​ថា Lai Sir នៅ​មាន​ភ្នាក់ងារ​សម្ងាត់ ដែល​អត្តសញ្ញាណ​របស់​ពួកគេ​ពួកគេ​ត្រូវ​បាន Lai Sir លុបចោល​ក្នុង ប្រព័ន្ធ​​ព័ត៌មាន​នៅ​ក្នុង​ជួល​ប៉ូលីស ដើម្បី​ការពារ​សមាសភាព​និង​ជីវិត​របស់​ភ្នាក់ងារ​សម្ងាត់​របស់​ខ្លួន។ Cheuk Hoi ត្រូវ​ធ្វើការ​ជាមួយ Cheng Suk Mooi (Priscilla Wong) ដើម្បី​រក​អោយ​ឃើញ​និង​ការពារ​ភ្នាក់ងារ​សម្ងាត់ របស់ Lai Sir ដែល​នៅ​សេសសល់​របស់​គាត់​។

តើ Cheuk Hoi​ អាច​រក​ឃើញ​ភ្នាក់ងារ​សម្ងាត់ របស់ Lai Sir ទាំងអស់​បាន​ដោយ​របៀប​ណា​? ​តើ​អ្នក​អ្នកណា​ជា​មេ​ក្លោង​ធំ​ជាង​គេ​នៅ​ក្នុង​ស​ង្គ​មង​ងឹត​? ជន​ល្មើស​ក៏​ខ្លាំង ប៉ូលីស​រឹតតែ​ខ្លាំង ខ្លាំង​ប៉ះ​ខ្លាំង​នឹង​ទៅ​ជា​បែប​ណា? ​ ទស្សនា​ឈុត​ខ្លី​ខាងក្រោម​៖

អត្ថបទ៖ សុខណា

មតិយោបល់