• 2019-01-30 03:06:00
  • ជីវិតតារា

បាត់មុខបាត់មាត់យូរ Allen Kibum អតីតសមាជិកក្រុម U-KISS ក្លាយជាឪពុកគេហើយ

  • 2019-01-30 03:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ៣០ ខែ​មករា​នេះ ខាង​សារព័ត៌មាន​មួយ​ចំនួន​​បាន​អះអាង​ថា អតីត​សមាជិក​ក្រុម U-KISS តារា​ចម្រៀង Allen Kibum បាន​ក្លាយ​ជា​ឪពុក​គេ​ហើយ ខណៈ​ប្រពន្ធ​របស់​លោក​បាន​សម្រាល​បាន​កូន​ប្រុស​ម្នាក់​កាល​ពី​ថ្ងៃ​ទី ១៨ ខែ​មករា​កន្លង​ទៅ​នេះ។

ជាមួយ​គ្នា​នេះ​ដែរ ខាង​បណ្ដាញ​សារព័ត៌មាន​ក៏​បាន​ទម្លាយ​ព័ត៌មាន​អាពាហ៍ពិពាហ៍​របស់ Allen Kibum ថ្មី​ៗ​ដំណាល​គ្នា​ ដោយ​បញ្ជាក់​ថា ភរិយា​របស់​អតីត​តារា​ប្រុស​រូប​នេះ គឺ​ជា​កូន​ស្រី​របស់​ថៅកែ​ហាង​បម្រើ​សេវាកម្ម​ផ្នែក​ចំណី​អាហារ​ដ៏​ធំ​មួយ​ និង​មាន​ក្រុមហ៊ុន​ពាក់ព័ន្ធ​ខាង​ផ្នែក​ខារ៉ាអូខេ​ក្នុង​ប្រទេស​ជប៉ុន។

ជា​ការ​ឆ្លើយ​តប​នឹង​ព័ត៌មាន​នេះ បង​ប្រុស​បង្កើត​របស់ Kibum ដែល​ជា​សមាជិក​ក្រុម SS501 តារា​ចម្រៀង Kim Hyung Jun បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ "ពិត​ប្រាកដ​ណាស់​ថា Kibum ថ្មី​ៗ​នេះ​ពិត​ជា​ក្លាយ​ជា​ឪពុក​គេ​មែន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​រៀង​ពិបាក​បន្តិច​ក្នុង​ការ​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ជុំវិញ​រឿង​ផ្ទាល់​ខ្លួន​របស់​ប្រពន្ធ​លោក"៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់