• 2019-01-31 10:17:09
  • ព័ត៌មាន

តារាល្បីប្រចាំប្រទេសទាំង ៩បង្ហាញមុខហើយ ក្នុង​ MV ផ្លូវការ​របស់រឿង​ "Friend Zone"

  • 2019-01-31 10:17:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​បទ​ចម្រៀង​ផ្លូវការ​របស់​ភាពយន្ត​ខ្នាត​ធំ “FRIEND ZONE” បាន​ចេញ​ជា​ផ្លូវការ​ហើយ​ នៅ​ថ្ងៃទី​ ៣១ ខែមករា​នេះ​លើគណនី​ផ្លូវការ​របស់​ Channel របស់​ GMM GRAMMY OFFICIAL។​

ដូច​ជ្រាប​ស្រាប់​បទ​ថ្មី​មាន​ចំណងជើង​ថា "Kit Mark" ឬ "គិតច្រើន" នេះ​មាន​រហូត​ទៅ​ដល់​ ៩​ភាសា រួមមាន ខ្មែរ ថៃ ឡាវ មីយ៉ាន់ម៉ា ចិន វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន​ និង​ម៉ាឡេស៊ី។ តាម​រយៈ​សំនៀង​ជា​ច្រើន​ភាសា ពិត​ជា​បង្ក​ការ​ភ្ញាក់​ផ្អើល​ និង​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ចង់​ដឹង​ថា​ តើ​តារា​ណា​ខ្លះ​ចូលរួម​ច្រៀង​បទ​នេះ?

ពេល​នេះ​ចម្ងល់​ត្រូវ​បាន​ស្រាយ​បញ្ជាក់ តាមរយៈ​វីដេអូ​បទ​ចម្រៀង​ផ្លូវការ​ ដោយ​ក្នុង​នោះរួមមាន៖

១. ភាសា​ខ្មែរ​ច្រៀង​ដោយតារាចម្រៀង​ ឡូរ៉ា​ ម៉ម

២. ភាសាថៃច្រៀង​ដោយ​ គឺ​តារាចម្រៀង​ Palmy

៣. ភាសា​ចិន​ច្រៀង​ដោយតារាចម្រៀង​ Meng Jia (អតីតសមាជិក​ក្រុម miss A)​

៤. ភាសា​ឡាវច្រៀង​ដោយ​តារាចម្រៀង​ Namfon Indee

៥. ភាសា​វៀតណាមច្រៀង​ដោយតារាចម្រៀង​ Chi Pu

៦. ភាសា​ហ្វីលីពីន​ច្រៀង​ដោយតារាចម្រៀង​ Claudia Barretto

៧. ភាសា​មីយ៉ាន់ម៉ាច្រៀង​ដោយតារាចម្រៀង​ Phyu Phyu Kyaw Thein

៨. ភាសា​​ម៉ាឡេស៊ីច្រៀង​ដោយតារាចម្រៀង​ Joyce Chu

៩. ភាសា​ឥណ្ឌូនេស៊ី​ច្រៀង​ដោយតារាចម្រៀង​ Audrey Tapiheru និង​ Cantika Abigali

អត្ថបទ៖ យី សុធារី

មតិយោបល់