• 2019-02-01 01:39:00
  • ភាពយន្ត

ភាពយន្តខ្នាតធំ "First Love" នឹងត្រូវ​ផលិតជារឿងភាគចិន និង​មាន​ Lai Kuanlin ជាតួឯក

  • 2019-02-01 01:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ខ្នាត​ធំ​ដែល​ល្បី​សុសសាយ​ពេញ​ទ្វីបអាស៊ី កាល​ពី​ឆ្នាំ ២០១០ និង​ជា​ស្នាដៃ​សម្ដែង​របស់​ Mario Maurer និង​ Baifern Pim Chanok មាន​ចំណងជើង​ថា​ "First Love” នឹង​ត្រូវ​ប្រទេស​ចិន​លើក​យក​មក​ផលិត​ជា​ថ្មីក្នុង​ពេល​ឆាប់ៗ។

ផ្អែក​តាម​វិបសាយ​ Dara Daily ខ្សែភាព​យន្ត​បែប​យុវវ័យ​នេះ​នឹង​លើក​ទៅ​ផលិត​សាជាថ្មី​ជា​ខ្សែភាពយន្ត​ភាគ​ចិន​ និង​មាន​ចំណងជើង​ថា "A Little Thing Call Love”។ ចំណែក​តំណែង​តួ​ឯកប្រុស​វិញ​ មាន​ព័ត៌មាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នឹង​បាន​ទៅលើ Lai Kuanlin សមាជិក​ក្រុម WANNA ONE។

Lai Kuanlin

ខ្សែភាព​យន្ត​នេះ​ទៀត​សោត​ នឹង​បញ្ចាំង​ជា​ផ្លូវការ​នៅ​ឆ្នាំ ២០១៩នេះ​ លើ​ទូរទស្សន៍​ Hanan TV, Mango TV និង​ Tencent Video។ ប្រភព​ក៏​បាន​បន្ថែម​ដែរ​ថា​ បើ​ទោះ​បី​ជា​ទិញ​សិទ្ធិ​យក​ទៅ​ផលិត ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ថា​ ខ្សែរឿង​ថ្មី​នឹង​យក​តាម​រឿង​ដើម​ទាំង​ស្រុង​ ឬ​មាន​ការ​កែប្រែ​ខ្លះ​នោះទេ។

ជា​ខ្សែភាព​យន្ត​និយាយ​ពី​ស្នេហា​របស់​ Nam យុវតី​ម្នាក់​ដែល​លង់​ស្នេហ៍​រៀមច្បង​ម្នាក់​ឈ្មោះ​ Shone ជា​សិស្ស​ល្បី​ប្រចាំ​វិទ្យាល័យ​របស់​នាង។ សាច់​រឿង​ទាំង​មូល​ពិត​ជា​ធ្វើ​ឲ្យ​ទស្សនិកជន​ជក់ចិត្ត​បំផុត​ រហូត​ធ្វើ​ឲ្យ​វា​ទទួល​ជោគជ័យ​មិន​ធម្មតា​ កាល​ពី​អំឡុង​ឆ្នាំ​ ២០១០ នៅ​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់