• 2019-02-06 04:15:00
  • ព័ត៌មាន

ខ្លោចចិត្ត! តារាសម្តែងស្រី រតនា បាត់បង់ជីវិតដោយជំងឺកាចសាហាវ

  • 2019-02-06 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​សម្ដែង​ស្រី​ឈ្មោះ រតនា បាន​ធ្វើ​ឲ្យ​ទស្សនិកជន​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ​នៅ​ពេល​បាន​ដឹង​ថា​​ បាន​ទទួល​មរណភាព ដោយសារ​ជំ​ងឺ។ នៅ​លើ​បណ្ដាញ​សង្គម​ គេ​ឃើញ​មាន​តារា​ជា​ច្រើន​បាន​ចូល​រួម​រំលែក​ទុក្ខ និង​ចូល​រួម​សោក​ស្ដាយ​ចំពោះ​ដំណឹង​យ៉ាង​ក្រៀម​ក្រំ​នេះ។

​បើ​តាម​លោក អេ​ឡិច​ ចាន់​ត្រា បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា ៖ "ពិត​ជា​មិន​គួរ អោយ​ជឿ​សោះ  ហេតុ​អ្វី​បាន​ជា​មនុស្ស​ល្អ​បែរ​ជា​ទៅ​លឿន​ម្ល៉េះ?អ្នក​នាង រតនា គាត់​គឺ​ជា​មនុស្ស​ល្អ​ខ្លាំង​ណាស់ ។សូម​អោយ​មិត្ត​សំឡាញ់​ទៅ​អោយ​បាន​សុខ សង្ឃឹម​ថា​ជាតិ​ក្រោយ​កុំ​អោយ​មិត្ត​មាន​អាយុ​ខ្លី​ដូច​ជាតិ​នេះ​ទៀត"។

លើស​ពី​នេះ តាម​ការ​បញ្ជាក់​ពី​អ្នក​សិល្បៈ​ឲ្យ​ដឹង​ថា អតីត​តារា​ស្រី​រូប​នេះ ​មាន​ជំ​ងឺ​កាច​សាហាវ​ច្រើនមុខគឺ ​រលាក​ស្រោម​ខួរ​ក្បាល ក្រពះ ជាដើម ដោយ​បាន​ចំណាយ​ពេល​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ដែរ តែ​នៅ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន​ឡើយ។ ​តារា​រូប​នេះ​បាន​បាត់​មុខ​ពី​សិល្បៈ​អស់​ពេល​​ជា​ច្រើន​ឆ្នាំ ដោយ​មិន​ដឹង​ថា​មាន​រឿង​អ្វី​នោះ​​ទេ ស្រាប់​តែ​ម្សិល​មិញ​នេះ ​គេ​ដឹង​ថា ​នាង​បាន​បាត់​បង់​ជីវិត ព្រោះ​ជំ​ងឺ​កាច​សហាវ​ទៅ​វិញ៕

អត្ថបទ៖ លឹម សុនា

មតិយោបល់