• 2019-02-06 08:34:13
  • ព័ត៌មាន

កុំឲ្យឈ្លោះគ្នា អ្នកគាំទ្រហែកអាវ Song Min Ho បោះឲ្យ ចែកគ្នា

  • 2019-02-06 08:34:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ក្រុម Winner បាន​សម្រេច​ចិត្ត​ធ្វើ​ការ​ចែក​រំលែក​គ្នា ជា​ជាង​ការ​ឈ្លោះ​ទាស់​ទែង​ដណ្ដើម​គ្នា។

អំឡុង​ពេល ​បញ្ចប់​ការ​ប្រគំ​តន្ត្រី​របស់​ក្រុម​ចម្រៀង Winner ក្នុង​ទីក្រុង​ញូវយ៉ក តារា​ចម្រៀង Song Min Ho បាន​ដោះ​អាវ​យឺត​ដៃ​វែង​ក្រឡា​ឆ្នូត​ស​ខ្មៅ​របស់​លោក​ចេញ រួច​គ្រវែង​ទៅ​ក្រុម​​អ្នក​គាំទ្រ​របស់​លោក​​នៅ​ក្រោម​ឆាក​ប្រគំ​តន្ត្រី។ ក្រោយ​ពី​គប់​ចុះ​ទៅ​ភ្លាម ប្រាកដ​ណាស់ ក្រុម​អ្នក​គាំទ្រ​នៅ​ខាង​ក្រោម​នាំ​គ្នា​ហ៊ោ​កញ្ឆៀវ និង​ប្រទាញប្រទង់​គ្នា​ដើម្បី​ចង់​បាន​អាវ​របស់​តារា​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន។ ខណៈ​ការ​ប្រជែង​ចង់​បាន​អាវ​រៀង​ៗ​ខ្លួន​មិន​អាច​ដោះ​ស្រាយ​អ្វី​បាន ចុង​បញ្ចប់​ពួកគេ​នឹក​ឃើញ​គំនិត​មួយ ដោយ​ហែក​អាវ​មួយ​នោះ​ជា​ចំណែក​ៗ​ដើម្បី​ចែក​រំលែក​គ្នា។

ជា​ការ​ប្រតិកម្ម​ជាមួយ​សកម្មភាព​បែប​នេះ មហាជន​មួយ​ចំនួន​បាន​បញ្ចេញ​មតិ​ថា៖ "វា​គួរ​ឲ្យ​អស់​សំណើច​ដែរ ប៉ុន្តែ​ធ្វើ​អ៊ីចឹង​ក៏​យុត្តិធម៌​ដែរ" “ហើយ​គ្រប់គ្នា​ក៏​ពេញ​ចិត្ត​ដែរ ហាហា" “​ពិត​ជា​ឆ្កួត​មែន"៕ ​

ប្រភព៖ Allkpop ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់