• 2019-02-07 02:19:50
  • ព័ត៌មាន

វីវរ! Fan នាំគ្នាលុបចោលការទិញសំបុត្រទៅមើលការប្រគំតន្ត្រី Seungri ក្រោយមានរឿងរ៉ាវក្នុងក្លឹប

  • 2019-02-07 02:19:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​បាន​នាំ​គ្នា​លុប​ចោល​ការ​ទិញ​សំបុត្រ​ទៅ​ចូលរួម​ការ​ប្រគំ​តន្ត្រី​របស់​តារា​ចម្រៀង Seungri ក្រោយ​តារា​ចម្រៀង​រូប​នេះ​មាន​ការ​ពាក់ព័ន្ធ​ក្នុង​រឿង​អាស្រូវក្នុង​ក្លឹប​កម្សាន្ត​មួយ​របស់​លោក។

សមាជិក​ក្រុម​ Big Bang តារា​ចម្រៀង Seungri នឹង​​ត្រៀម​ធ្វើ​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍ “Seungri First Solo Tour- The Greatest Seungri- Final in Seoul” នៅ​ថ្ងៃ​ទី ១៦ ដល់ ១៧ ខែ​កុម្ភៈ​ខាង​មុខ​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រោយ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ជា​ច្រើន​ក្នុង​ក្លឹប​កម្សាន្ត​រហូត​រូប​លោក​ចេញ​មុខ​មក​ដោះស្រាយ​ដោយ​ផ្ទាល់ អ្នក​គាំទ្រ​របស់​តារា​ចម្រៀង​រូប​នេះ ក៏​បាន​លុប​ចោល​ការ​ទិញ​សំបុត្រ​ទៅ​ចូលរួម​ការ​ប្រគំ​តន្ត្រី​នោះ។

នៅ​វេលា​ម៉ោង ២ រសៀល នៃ​ថ្ងៃ​ទី ០៦ ខែ​កុម្ភៈ (ម៉ោង​ក្នុង​ប្រទេស​កូរ៉េ) មាន​សំបុត្រ​ចំនួន ៤២៤​សន្លឹក ដែល​​ត្រូវ​បាន​ទិញ​ទៅ​ចូលរួម​ការ​ប្រគំ​តន្ត្រី​នៅ​ថ្ងៃ​ទី ១៦ ខែ​កុម្ភៈ​ខាង​មុខ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ដដែល តាម​ការ​ប៉ាន់ស្មាន កៅអី​អង្គុយ​បាន​ធ្លាក់​មក​នៅ​ត្រឹម ៤០១ នេះ​មាន​ន័យ​ថា ២០​សំបុត្រ​ត្រូវ​បាន​លុប​ចោល​ទៅ​វិញ ក្នុង​រយៈពេល​ត្រឹម​តែ ៤ ម៉ោង​ប៉ុណ្ណោះ។ ជាង​នេះ​ទៅ​ទៀត មនុស្ស​ជា​ច្រើន​បាន​នាំ​គ្នា​មាន​គម្រោង​លក់​សំបុត្រ​របស់​ពួកគេ​តាម​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម និង​លើ​វិប​សាយ​អនឡាញ​មួយ​ចំនួន​ទៀត។

គួរ​បញ្ជាក់​ថា ការ​ប្រគំ​តន្ត្រី​ខាង​មុខ​នេះ គឺ​ជា​ការ​ប្រគំ​តន្ត្រី​ចុង​ក្រោយ​ហើយ​របស់​តារា​ចម្រៀង Seungri មុន​ពេល​រូប​លោក​ត្រូវ​ទៅ​បំពេញ​ភារកិច្ច​បម្រើ​កង​ទ័ព៕ ​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់