• 2019-02-07 03:11:55
  • ព័ត៌មាន

ដល់ក! កូនស្រី​តែ១របស់ Por រៀនរាំបទ "Swalla" តាម Lisa ចំណាប់​មិនធម្មតា

  • 2019-02-07 03:11:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្លឹក​ឈើ​ពិតជា​មិន​ជ្រុះ​ឆ្ងាយ​ពី​គល់​មែន​ តួ​យ៉ាង​ដូច​កូន​ស្រី​តែ​មួយ​របស់​អតីត​តារាសម្ដែង​ Por Trisadee គឺ​នាង​តូច​ Mali បាន​បណ្ដែត​ខ្លួន​លើ​វិថី​សិល្បៈ​តាម​គន្លង​ឪពុក។ ក្រៅ​ពី​សម្ដែង​បន្តិច​បន្តួច​ នាង​ក៏​ទទួល​ការងារ​ហូរហែ​ពី​ក្រុមហ៊ុនជា​ច្រើន​ដែរ។ ប៉ុន្តែ​កាន់​តែ​ភ្ញាក់​ផ្អើល​ នៅថ្មីៗ​នេះ​ នាង​បាន​បង្ហាញ​សមត្ថភាព​រាំ​តាម​ Lisa សមាជិក​ក្រុម​ BLACKPINK ទៀត។

ដូច​បាន​ជ្រាប​ស្រាប់​ Lisa ក្រុម BLACKPINK បាន​សម្ដែង​ក្បាច់​រាំ​យ៉ាង​រស់​រវើក​ បែប​សិចស៊ី​មិន​ធ្លាប់​ឃើញ​នាង​សម្ដែង​ពីមុន​ លើ​ឆាក​ប្រគំតន្ត្រី​របស់​ក្រុម​នា​ពេល​កន្លង​មក។ បទ​នោះ​មាន​ចំណង​ជើង​ថា​ "Swalla” កំពុង​ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង​ ពី​មនុស្ស​ជា​ច្រើន ពិសេស​អ្នក​គាំទ្រ​របស់​ក្រុម​នៅ​ថៃ​បាន​នាំគ្នា​ហាត់​រៀន​រាំ​បទ​នេះ​ជា​ច្រើន​នាក់។ ក្នុង​ចំណោម​នោះ​ក៏​មាននាង​តូច​ Mali ​កូន​ស្រី​របស់​ Por Trisadee ដែរ។

ម៉ែ Bow Wanda ម្ដាយ​របស់​នាង​តូច​នេះ​បាន​បង្ហោះ​វីដេអូ​មួយ​ បង្ហាញ​ពី​សកម្មភាព​រៀន​រាំ​បទ​ "Swalla" របស់ Mali​ តាម​ Lisa។ ​តើ​នាង​ចំណាប់​ខាង​រាំ​យ៉ាង​ណា សូម​ទស្សនា​ដូច​តទៅ៖

ប្រភព៖ posttoday ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់