• 2019-02-07 03:20:00
  • ជីវិតតារា

ថម​មី​ និង សួស វីហ្សា បង្ហើប​ពី​ចំណុច​ពិសេស​របស់​គូស្នេហ៍​ ធ្វើ​ឲ្យ​​ស្រលាញ់​គ្នា​ដក​ចិត្ត​មិន​រួច

  • 2019-02-07 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​គូស្នេហ៍​តារា​ចម្រៀង​ សួស​ វីហ្សា និង​តារា​សម្ដែង​​ ថមមី ទើប​តែ​ប្រកាស​ប្រាប់​សាធារណជន​ថា​ ពួក​គេ​កំពុង​តែ​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​គ្នា បន្ទាប់​ពី​ទាក់ទង​គ្នា​អស់​រយៈ​ពេល​៤​ឆ្នាំ​រួច​ទៅ​ហើយ។

ឆ្លើយ​តប​មក​កាន់​ Sabay តារា​ទាំង​គូរ​បាន​បញ្ជាក់​ថា ស្នេហា​របស់​ពួក​គេ​ទាំង​ពីរ​គឺ​ពិត​ជា​ឆ្លង​កាត់​នូវ​រឿង​រ៉ាវ​ជា​ច្រើន​ទម្រាំ​​មាន​ពេល​ដូច​សព្វថ្ងៃ​នេះ។ "ហ្នឹង​បង​ដំបូង​ឡើយ​ ពួក​យើង​គ្រាន់​តែ​​ជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា​ទេ ប៉ុន្តែ​ដោយ​សារ​តែ​មាន​ចរិត​លេង​សើច​ច្រើន​ដូច​គ្នា​អីចឹង ក៏​កាន់​តែ​ត្រូវ​គ្នា​តែ​ម្ដង។ ម្យ៉ាង​ទៀត​អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត​ចំពោះ​គាត់​នោះ​គឺ​ ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​ខ្ញុំ​មិន​ថា ជា​មាន​ទុក្ខធុរៈ​គ្រួសារ អ្នក​ផ្ទះ​ខ្ញុំ​ត្រូវ​ចូល​ពេទ្យ​អី ក៏​គាត់​នៅ​តែ​នៅ​ក្បែរ​ខ្ញុំ​ កំដរ​ខ្ញុំ​រហូត​គឺ​ប្ដូរផ្ដាច់​តែ​ម្ដង។" សួស​ វីហ្សា និយាយ​រៀប​រាប់​បែប​នេះ​ពី ថមមី។

ចំពោះ​ខាង​លោក ថមមី វិញ​ក៏​មាន​ពាក្យ​ពេចន៍​ល្អ​ៗ​ពី​ វីហ្សា ច្រើន​ដែរ ដោយ​និយាយ​ថា អ្នក​ទាំង​ពីរ​ធ្លាប់​ឆ្លង​កាត់​រឿងរ៉ាវ​ជា​ច្រើន​ជាមួយ​គ្នា កម្សត់​ច្រើន​ជាង​សប្បាយ​ ប៉ុន្តែ​លោក​គិត​ថា​គូស្នេហ៍​ខ្លួន​ជា​មនុស្ស​ស្រី​មួយ​រូប​ដែល​រឹង​មាំ​ និង​មាន​ចរិត​ល្អ​មិន​ចេះ​ប្រកាន់​ខ្លួន​និង​ប្រកាន់​វណ្ណៈ​អ្វី​នោះ​ឡើយ។

ចំពោះ​ពេល​នេះ​អ្នក​ទាំង​ពីរ​មិនទាន់​មាន​គម្រោង​រៀប​ការ​នៅ​ឡើយ​ទេ ដោយ​កំពុង​តែ​ប្រឹង​ធ្វើ​ការ​ខណៈ​ពេល​ឱកាស​​រក​ចំណូល​កំពុង​តែ​អំណោយ​ផល ជាក់​ស្ដែង​ថ្មីៗ​នេះ​ពួក​គេ​ទើប​តែ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជាមួយ​គ្នា​ផង​ដែរ៕

រូបថត​ពី Facebook របស់ ថមមី ​

អត្ថបទ៖ ធារ៉ូ

មតិយោបល់