• 2019-02-07 04:07:20
  • ព័ត៌មាន

ខប់ៗ ខេម ប្រមូល​លុយ​ធីប​បាន​ច្រើន​ក្នុង​ការ​ប្រគំ​តន្ត្រី​រដូវ​រងា​នៅ​កូរ៉េ

  • 2019-02-07 04:07:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រគំ​តន្ត្រី​ខ្នាត​យក្ស​​​របស់​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​នៅ​រដូវ​ធ្លាក់​ព្រឹល​បាន​បញ្ចប់​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ ក្នុង​ចំណោម​តារា​ជិត​២០​រូប​ដែល​បាន​ទៅ​ចូល​រួម លោក ខេម ត្រូវ​បាន​គេ​មើល​ឃើញ​ថា ទទួល​បាន​ប្រាក់​ធៀប​ច្រើន ពី​បង​ប្អូន​ជា​ពលករ​ខ្មែរ​រស់​នៅ​ទី​នោះ​។

តារា​ចម្រៀង​ទាំង​អស់​មិន​ត្រូវ​បាន​បង​ប្អូន​ជា​ពលករ​ខ្មែរ​រស់​នៅ​ទី​នោះ​ជូន​ប្រាក់​ធៀប​គ្រប់​ៗ​គ្នា​ឡើយ ក្នុង​នោះ គេ​ឃើញ​មាន​តែ​ពិធី​ករ​ពិធី​ការិនី ទាំង​៤នាក់ មាន​ម៉ាដូណា ថមី សុភ័ក្រ កុសុម៉ា និង សាឡាត់​ស្រី​ឡាង ចំណែក​តារា​ចម្រៀង​វិញ ឃើញ​មាន​លោក​កែវ វាសនា ម៉ៅ ហាជី ថែល ថៃ លីនដា ជា​ដើម ប៉ុន្តែ​ក្នុង​នោះ លោក ខេម ទទួល​បាន​ច្រើន​គួរ​កត់​សម្គាល់។

តាម​ការ​សាក​សួរ​បង​ប្អូន​ពលករ ប្រាក់​ធីប​ដែល​ពួក​គេ​ជូន idol នោះ ម្នាក់ៗ​​មាន​ចន្លោះ​ពី​១ម៉ឺន​វ៉ុន ទៅ៥ម៉ឺន​វ៉ុន ដែល​គិត​ជា​​ប្រាក់​ដុល្លារ​១០ ទៅ​៥០ ដុល្លារ។ ខេម បង្ហើប​ប្រាប់​ថា ទទួល​បាន​ច្រើន​គួរ​សម​មែន ក្នុង​ការ​ច្រៀង​​ថ្ងៃ​ទី​៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅ​ទី​ក្រុង​ប៊ូសាន ខ្លួន​ទទួល​បាន​ប្រាក់​ធៀប​ជាង​២០ម៉ឺន​វ៉ុន ដែល​ស្នើ​ជាង​២០០ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ ដោយ​ឡែក​ការ​ច្រៀង នៅ​ថ្ងៃ​ទី៥ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅ​ទី​ក្រុង អាន់សាន វិញ​ទទួល​ជាង​៥០​ម៉ឺន​វ៉ុន ដែល​ស្នើ​ជាង​៥០០ ដុល្លារ​អាមេរិក ។

ទោះបី​ជា​ក្រុម​តារា​​ទាំង​អស់​ខាង​លើ ត្រូវ​បាន​បងប្អូន​ខ្មែរ​នៅ​ទី​នោះ​ជូន​ប្រាក់​ធៀប​ផ្ដាច់​មុខ​ម្នាក់ៗ​ក្ដី ក្រុម​តារា​ទាំង​​អស់​ មិន​បាន​យក​ទៅ​ទុក​ហោប៉ៅ​ផ្ទាល់​ខ្លួន​ឡើយ ពោល​គឺ​ពួក​គេ បាន​យក​ប្រាក់​មួយ​ចំនួន​មក​ទិញ​របោះ​របរ​ញ៉ាំ​ជុំ​គ្នា ប្រៀប​បាន​ដូច​ជា គ្រួសារ​តែ​១​អីចឹង។ នេះ​បើ​តាម ខេម។

យ៉ាង​ណា​ក៏​ដោយ ខេម បាន​ប្រាប់​បន្ត​ថា មក​កូរ៉េ​លើក​នេះ លោក​ទទួល​បាន​ប្រាក់​ធៀប​រាង​ធ្លាក់​ចុះ​បន្តិច ដែល​កន្លង​មក លោក​ធ្លាប់​បាន​ប្រាក់​ធីប មិន​ក្រោម​១០០០​ពាន់​ដុល្លារ​ឡើយ​ក្នុង​១​កន្លែង។

បែប​នេះ​ក្ដី ម្ចាស់​បទ"​ខ្ញុំ​ខ្លាច​ហើយ​លុយ" បាន​លើក​ឡើង​ថា ខ្លួន​នៅ​តែ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដែល​បង​ប្អូន​ខ្មែរ​នៅ​កូរ៉េ នៅ​តែ​បន្ត​ការ​គាំទ្រ​រូប​លោក បើ​ទោះ​បី​ជា លោក​ធ្លាប់​មក​ញឹក​ញាប់​ហើយ​ក្ដី។ តាម​ការ​បញ្ជាក់​របស់ ខេម ការ​ចេញ​ទៅ​ច្រៀង​នៅ​​ប្រទេស​កូរ៉េ​កាល​ប៉ុន្មាន​ថ្ងៃ​មុខ​នេះ មិនមែន​ជា​​លើក​ទី​១ឡើយ ពោល​គឺ​ខ្លួន​បាន​ចេញ​ទៅ​ច្រៀង​ចំនួន​៥ លើក​រួច​មក​ហើយ៕

ខេម ទទួល​លុយ​ធីប​ពី​អ្នក​គាំទ្រ ដែល​ស្រឡាញ់​ចូល​ចិត្ត

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់