• 2019-02-07 04:21:03
  • ភាពយន្ត

តួ​ព្រះ​ម៉ែនាគី Taew ដើរតួជាមួយ James Jirayu ​កែ​ចរិតខ្ទេចខ្ទី ​សិចស៊ី ហើយ​ឆ្នាស​ទៀត

  • 2019-02-07 04:21:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

Taew Nataphorn ដែល​អ្នក​ទាំង​អស់គ្នា​ធ្លាប់​​ស្គាល់​​ថា​ជា​តួ​ឯក​ក្នុង​រឿង «​ព្រះ​ម៉ែ​នា​គី​» បាន​បង្ហាញ​ខ្លួន​ក្នុង​​រឿង​ភាគ​ថ្មី​មួយ​ទៀត​គឺ «​ល្បែង​ស្នេហា​» ឬ «Game Sanaeha»។ ​មួយ​រឿង​នេះ​ទាំង​ចរិត និង សាច់រឿង​ហាក់​ប្លែក​ខ្លាំង​ពី​រឿង​មុនៗ​ដែល​នាង​ធ្លាប់​បាន​សម្តែង ដោយ​ត្រូវ​ត​ម្រូ​វ​ឲ្យ​នាង​ដើរតួ​ជា​ស្រី​កាច​ឆ្នាស រឹងមាំ ថែមទាំង​មាន​ចំណេះដឹង​ខ្ពស់​រៀន​ចប់​មកពី​ក្រៅប្រទេស​ទៀត​។

«​ហ្គេម​ស្នេហា​​» តម្រូវ​ឲ្យ Taew សម្តែង​ជា​តួ​ឈ្មោះ Chanouk។ ឯ​តួ​ប្រុស​គឺ James Jirayu សម្តែង​ជា​តួ​ឈ្មោះ Lakkhanai រស់នៅ​ស្នាក់​អា​ស្រ័យ​នៅ​ក្នុង​គ្រួសារ​របស់ Chanouk និង​ទទួល​បាន​ការ​ប​ណ្តុះ​បណ្តាល​រៀន​សូត្រ។ លោក​​ Thawat ដែល​ជា​ឪពុក​របស់ ​Chanouk បាន​លើក​ Lakkhanai ឲ្យ​ធ្វើជា​អ្នក​គ្រប់​គ្រប់​នៅ​ក្រុមហ៊ុន ទើប​Chanouk មាន​ចិត្ត​ច្រណែន​នឹង​ខឹង​យ៉ាងខ្លាំង ព្រោះ​នាង​មិន​ចូលចិត្ត Lakkhanai ស្រាប់​។ មាន​ពេល​មួយ Lakkhanai ព្រម​ជួយ​ដោះស្រាយ​រឿង​ធំ​មួយ​អោយ​Chanouk ដោយ​ត្រូវ​រៀបការ​ជាមួយគ្នា ដើម្បី​កែ​បញ្ហា​ដែល​កើតមានឡើង​ចំពោះ Chanouk ។ តើ​មានរឿង​អ្វី​កើតឡើង​បានជា Lakkhanai ព្រម​ជួយ Chanouk ដោយ​ការ​រៀបកា​របែប​នេះ​?

សូម​កុំ​ភ្លេច​រង់ចាំ​តាមដាន​ទស្សនា​រឿង «​ល្បែង​ស្នេហា​» ដែល​នឹង​ត្រូវ​ចាក់ផ្សាយ​ចាប់ពី​ថ្ងៃទី ០៨ ​កុម្ភៈ ​២០១៩ វេលា​ម៉ោង ៦:០០​ល្ងាច រៀងរាល់ថ្ងៃ​ចន្ទ-សុក្រ ​និងចាក់ផ្សាយ​ឡើង​វិញ​រៀង​រាល់ថ្ងៃ​ចន្ទ​-​សុក្រ វេលា​ម៉ោង ១០:៣០​នាទី​យ​ប់ នៅលើ​កញ្ចក់​ទូរ​ទស្សន៍​ភី​អិន​អិន​៕

​ទស្សនា​ឈុត​ខ្លី​សូម​ចុច​៖

អត្ថបទ៖ សុខណា

មតិយោបល់