• 2019-02-08 02:42:00
  • ជីវិតតារា

មកស្គាល់ប្រវត្តិពិតរបស់ "ផង់" នារី​ Mario លួច​ស្នេហ៍ក្នុង​រឿង​ "Thong Aek Mor Yah Ta Chalong"

  • 2019-02-08 02:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាប្រិយភាព​នៃ​រឿង​ថ្មី​មាន​ចំណងជើង​ថា​ "Thong Aek Mor Yah Ta Chalong” កាន់​តែ​ហក់​ឡើង​ខ្លាំងឡើងៗ ក្រោយ​ទស្សនិកជន​នាំគ្នា​តាមដាន​មិន​ចង់​ដាច់។ តួ​អង្គ​ទាំង​អស់​ទទួល​បានការ​ចាប់អារម្មណ៍​ពីសំណាក់​អ្នក​មើល​ ហើយ​ក្នុង​នោះ​គ្រប់គ្នា​ក៏​កំពុង​ផ្ដោត​ចក្ខុ​លើ​តួ​ស្រី​ម្នាក់​ដែល​មាន​ឈ្មោះ​ថា​ "ផង់”។

“ផង់” គឺជា​នារី​ម្នាក់​ដែល​ តួ​ឯក​ប្រុស "ថងឯក” សម្ដែង​ដោយ​ Maio Maurer ចាប់​ចិត្ត​ស្រឡាញ់​ ក្រោយ​ព្យាបាល​ឲ្យ​ជា​ពីជំងឺ។ ងាក​មក​ជីវិត​ពិត​វិញ ពេលនេះ​តារា​ស្រី​រូបនេះ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពីសំណាក់​មហាជន។ នាង​មាន​ឈ្មោះ​ពិត​ Namwhan Phulita Supinchompoo កើត​ថ្ងៃទី​ ២៥ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ នៅ​ខេត្ត​ឈៀងរ៉ៃ ប្រទេស​ថៃ។ នាង​បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ Information Studies Branch Faculty of Humanities Srinakharinwirot University។

Namwhan ចូល​សិល្បៈ​តាំង​តែ​ពី​ឆ្នាំ ២០១៤ ហើយ​រឿង​ខ្នាតធំដែល​នាង​បាន​សម្ដែង​មុន​គេ​នៅ​ឆ្នាំ​នោះ​មាន​ចំណងជើង​ថា "Love On The Rock”។ ឈាន​ចូល​ដល់​ឆ្នាំ ២០១៥​ ទើប​ Namwhan មាន​ឱកាស​បាន​សម្ដែង​រឿង​ភាគ​ តាម​រយៈ​រឿង​ "Wifi Society”។

រហូត​ដល់​ឆ្នាំ ២០១៨​ នាង​ក៏​មាន​ឱកាស​បាន​គ្រង​ជា​តួ​ឯក​ស្រី​ក្នុង​រឿង​ភាគ​របស់​ប៉ុស្តិ៍លេខ៣ថៃ​មាន​ចំណងជើង​ថា​ "Mister Merman” ជាមួយ​ដៃគូ Boat Tara។ ឥឡូវ​ឈាន​ចូល​ឆ្នាំ ២០១៩ នាង​កាន់​តែ​ប្រមូល​បាន​ការ​គាំទ្រ​ពិសេស​មក​ប៉ះ​ជើង​ខ្លាំង​ Mario Maurer, Kimmy Kimberley, Punjan Prama និង​តារា​ល្បីៗ​ជា​ច្រើន​ក្នុង​រឿង​ "Thong Aek Mor Yah Ta Chalong” នៅពេល​នេះ។

តាមរយៈ​សម្រស់​ស្អាត​បែប​ធម្មជាតិ​ និង​ទេពកោសល្យ​សិល្បៈ​របស់​ Namwhan មនុស្ស​ជា​ច្រើន​រំពឹង​ថា​ ថ្ងៃ​មុខ​នាង​អាច​នឹង​ក្លាយ​ជា​តារា​ស្រី​លំដាប់​ជួរ​មុខ​របស់​ថៃ​ម្នាក់៕

ប្រភព៖ Wikipedia | posttoday ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់