• 2019-02-08 07:58:00
  • ព័ត៌មាន

រីករាយជាមួយនឹងកម្មវិធីថ្មី I Can see your Voice Cambodia ដែលឧបត្ថម្ភធំដោយ OPPO

  • 2019-02-08 07:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​អ្នក​ធ្លាប់​បាន​ទស្សនា​កម្មវិធី​បែប​កម្សាន្ត​ៗ និង​ល្បី​ៗ​លំដាប់​ថ្នាក់​ពិភព​លោក ជា​ច្រើន​រួច​មក​ហើយ ដែល​រៀប​ចំ​ដោយ​ទូរទស្សន៍​ហង្ស​មាស HDTV ដែល​មាន​ការ​ចូល​រួម​ឧបត្ថម្ភ​ដោយ​ក្រុម​ហ៊ុន​ទូរស័ព្ទ OPPO ដូច​ជា​កម្មវិធី Cambodia Got Talent ជា​ដើម គឺ​ពិត​ជា​ជក់​ចិត្ត និង ដិត​អារម្មណ៍​យ៉ាង​ខ្លាំង។

យ៉ាង​ណា​មិញ​នៅ​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ខាង​មុខ​នេះ កម្មវិធី    I Can See Your Voice Cambodia នឹង​ត្រូវ​បាន​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស HDTV ពី​ម៉ោង​៦​ល្ងាច​ដល់​ម៉ោង​៨​យប់​ត​ទៅ និង​ឧបត្ថម្ភ​ផ្ដាច់​មុខ​ដោយ​ក្រុម​ហ៊ុន​ទូរស័ព្ទ OPPO។ មិន​តែ​ប៉ុណ្ណោះ OPPO តែង​តែ​ចូល​រួម​ឧបត្ថម្ភ​ក្នុង​ការ​ផលិត​វីដេអូ MV song ឬ ការ​ធ្វើ MV Song ផ្ទាល់​ខ្លួន​ដែល​ច្រៀង និង សម្តែង​ដោយ​តារា​ចម្រៀង​ល្បី​ៗ​ក្នុង​ប្រទេស​កម្ពុជា និង តារា​តំណាង​ឲ្យ​ក្រុម​ហ៊ុន OPPO ដូច​ជា អ្នកនាង ពេជ្រ សោភា  កញ្ញា រ៉េត ស៊ូ​ហ្សា​ណា និង លោកStep ព្រម​ទាំង​តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយភាព​ជា​ច្រើន​នាក់​ទៀត ។

គួរ​រំលឹក​ថា​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ OPPO បាន​អភិវឌ្ឈន៍​ខ្លួន​ឯង​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​មាន​វត្តមាន​នៅ​ក្នុង​ទីផ្សារ​កម្ពុជា កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៦​មក​ម្ល៉េះ ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ប្រើ​ប្រាស់ Smart Phone គ្រប់​ស្រទាប់ ។ ជា​ពិសេស​ពី​ស្រទាប់​យុវវ័យ​កម្ពុជា ដែល​តែង​តែ​ជាវ និង គាំទ្រ​ទូរស័ព្ទ OPPO គ្រប់​ម៉ូឌែល​ដែល​ចេញ​មក​ថ្មី​ៗ​ទាំង​អស់ ដែល​កត្តា​ទាំង​អស់​នេះ បាន​ធ្វើ​ឲ្យ​ផលិតផល​ទូរស័ព្ទ OPPO លក់​ដាច់​អស់​ពី​ស្តុក ស្ទើរ​តែ​គ្រប់​ម៉ូឌែល។

បើ​យើង​ក្រឡេក​មើល​ពី​សក្ដានុពល​នៃ​ទីផ្សារ​លក់​នៅ​តាម​បណ្ដា​ប្រទេស​អភិវឌ្ឍន៍ និង ប្រទេស​កំពុង​អភិវឌ្ឍន៍​នា​នា​នៅ​ជុំវិញ​ពិភពលោក​វិញ យើង​ឃើញ​ថា OPPO ជា​ប្រភេទ​ទូរស័ព្ទ​ដែល​ជឿន​លឿន មាន​ការ​ទទួល​ស្គាល់​ពី​ស្ថាប័ន​សំខាន់​ៗ និង លក់​ដាច់​ជាង​គេ ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ជា​ពិសេស​កាល​ពី​ឆ្នាំ​២០១៨ OPPO បាន​ដណ្ដើម​យក​ចំណាត់​ថ្នាក់​ល្អ ក្នុង​ការ​លក់​ផលិតផល​របស់​ខ្លួន​ដាច់​គេ ស្ទើរ​តែ​ស្មើ​​ទៅ​នឹង​ម៉ូឌែល​ទូរស័ព្ទ​ល្បី​ៗ​ជា​ច្រើន ដែល​បាន​នាំ​ចូល​មក​លក់​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ក្នុង​តំបន់​អាស៊ាន។ សូម​បញ្ជាក់​ថា  OPPO ជា​ក្រុមហ៊ុន​ទូរស័ព្ទ Smart Phone  ដែល​កំពុង​ពេញ​និយម​នៅ​ទូ​ទាំង​ពិភពលោក និង ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។ 

ព័ត៌មាន​លម្អិត​សូម​លោក​អ្នក​ចូល​ទៅ​កាន់ Page របស់ OPPO https://www.facebook.com/OPPOCAMBODIA  

អត្ថបទ៖ លឹម សុនា

មតិយោបល់