• 2019-02-09 03:14:59
  • ចម្រៀង

ខ្លាំង​បាត់ បទថ្មី ខេម វាយប្រហារគ្នាដូចចិនហុងកុង ត្រៀមស្វាគមន៍ Valentine's Day

  • 2019-02-09 03:14:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ "អ្នកណាឲ្យអូនទៅ" របស់ខេម ដែលកំពុងតែទទួលការចាប់ពីយុវវ័យ បានថត MV និងកាត់តរួចរាល់អស់ហើយ ដោយរង់ចាំកៀកថ្ងៃ១៤ កុម្ភៈ ឬថ្ងៃValentine's Day និងបញ្ចេញជាផ្លូវការតែម្ដង។ មុខចេញFull MV ថោនបានបញ្ចេញ Trailers ជាមុខសិន តាមរយៈវីដេអូ បទចម្រៀង១បទនេះ មានឈុតវាយប្រហារគ្នា ដូចចិនកុងកុងអីចឹង។

ថ្លែងមកកាន់Sabay លោកខេម ដែលជាម្ចាស់បទបានឲ្យដឹងថា បទ"អ្នកណាឲ្យអូនទៅ" ជាបទចម្រៀងបែបមនោសញ្ចេតនា និយាយពីស្នេហាព្រាត់ប្រាស នៅថ្ងៃ Valentine's Day ដែលតួឯកស្រីត្រូវបានគេសម្លាប់ញាត់ដាក់ធុង។ ដោយសារតែថ្ងៃ Valentine's Day រាល់ឆ្នាំពូកគេ តែងតែបង្ហាញក្ដីស្រលាញ់ដាក់គ្នាដូចជាជូនផ្ដា កូឡាបឲ្យគ្នាទៅវិញទៅមកធ្វើឲ្យតួឯកប្រុសពិបាកចិត្ត ហើយក៏ច្រៀងចម្រៀងរៀបរាប់ពីស្នេហារបស់ពួកគេឡើង។

ខេម បានឲ្យដឹងបន្តឲ្យដឹងថា បទចម្រៀង១បទនេះ ផលិតកម្ម បានចំណាយច្រើនក្នុងការផលិតឡើង ក្នុងគ្រាន់តែពេលវេលានៃការចេញថត ប្រើពេលរហូតដល់ទៅ៣ថ្ថៃ៤យប់ឯណោះ។​

តាមផែនការ Full MVអាចនិងចេញជាផ្លូវការនៅថ្ងៃទី១០ឬទៅ១១ ខែកុម្ភៈខាងមុខនេះ ដោយក្នុងនោះលោករំពឹងថា បទចម្រៀង១បទនេះនិងទទួលការគាំទ្រខ្លាំងពីសំណាក់យុវវ័យជាក់ជាមុខខាន ស្របពេលដែលការបញ្ចេញរដូវបុណ្យ Valentine's Day បែបនេះផង៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់