- 2019-02-10 03:50:10
- ព័ត៌មាន
តារាប្រុសថៃណាខ្លះ មានអ្នកគាំទ្រ និងល្បីល្បាញខ្លាំងជាងគេនៅក្នុងប្រទេសចិន?
- 2019-02-10 03:50:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាប្រុសថៃណាខ្លះ មានអ្នកគាំទ្រ និងល្បីល្បាញខ្លាំងជាងគេនៅក្នុងប្រទេសចិន?
ចន្លោះមិនឃើញ
ជាការពិតណាស់ ក្រៅពីប្រទេសចិន និងប្រទេសកូរ៉េ ប្រទេសថៃឯណោះវិញ ក៏ទទួលស្គាល់ថាជាប្រទេសមួយសម្បូរទៅដោយតារាស្រស់សង្ហា និងល្បីល្បាញខ្លាំងដែរ។ ក្រៅពីទេពកោសល្យដែលទទួលស្គាល់ដោយអ្នកគាំទ្រប្រចាំប្រទេសរបស់ខ្លួន តារាសម្ដែងប្រុសស្រស់សង្ហារមួយចំនួនខាងក្រោមនេះ ក៏មានអ្នកគាំទ្រច្រើនមិនតិចនោះដែរនៅក្នុងប្រទេសចិន ដែលធ្វើឲ្យការងារ និងកេរ្តិ៍ឈ្មោះរបស់ពួកគេកាន់តែល្បីរន្ទឺថែមមួយកម្រិតទៀត។
១. តារាសម្ដែង Mike Angelo*
ជាប់ងារជា "បុរសល្អឥតខ្ចោះ" តារាសម្ដែង Mike Angelo គឺជាតារាសម្ដែងថៃមួយរូបដែលកំពុងទទួលបានភាពល្បីល្បាញខ្លាំងជាងគេក្នុងប្រទេសចិន។
តារាសម្ដែងប្រុសសង្ហារូបនេះ ទទួលបានភាពល្បីល្បាញ ក្រោយមានវត្តមានសម្ដែងក្នុងរឿង "Full House”, “Thai Poetry”, “Journey to the West” និងរឿង "The Princess I Love”។
២. តារាសម្ដែង Push Puttichai
ក្រោយសម្ដែងជាតួឯកក្នុងរឿង "Catching an Angel” រួចមក តារាសម្ដែង Push Puttichai ភ្លាមៗក៏បានក្លាយជាតារាមួយរូបដែលមានអ្នកគាំទ្រយ៉ាងច្រើនក្នុងតំបន់អាស៊ី។
ជាមួយនឹងរូបរាងដ៏ស្រស់សង្ហាខ្លាំងនោះ ប្រាកដណាស់តារាប្រុសវ័យ ៣៣ ឆ្នាំរូបនេះ បានឆក់យកបេះដូងនារីៗជាច្រើន។ ជាមួយគ្នានោះដែរ Push Puttichai ក៏ត្រូវបានអ្នកដឹកនាំរឿងប្រចាំប្រទេសចិនចាប់អារម្មណ៍ និងទាញលោកឲ្យគ្រងតំណែងជាតួឯកប្រចាំភាពយន្តរបស់ពួកគេ ក្នុងនោះមានដូចជារឿង "The File of The Mischief” ជាដើម។
៣. តារាសម្ដែង Bie KPN
Bie KPN គឺជាតារាពហុជំនាញម្នាក់ប្រចាំវិស័យសិល្បៈក្នុងប្រទេសថៃ ក្នុងនោះមានដូចជាមុខងារជាតារាសម្ដែង តារាចម្រៀង តារាម៉ូដែល រួមទាំងជាពិធីករមួយរូបផងដែរ។
Bie KPN ទទួលបានភាពល្បីល្បាញពាសពេញតំបន់អាស៊ីតាមរយៈតំណែងជាតួ Nat ក្នុងខ្សែភាពយន្តដ៏ល្បី "Lovely Dovey”។ ជាមួយគ្នានោះដែរ លោកក៏មានវត្តមានក្នុងភាពយន្តរបស់ប្រទេសចិនមួយចំនួនផងដែរ។
៤. តារាសម្ដែង Son Yuke Songpaisan
Son Yuke Songpaisan ជាតារាម៉ូដែល និងតារាសម្ដែងដ៏ល្បីមួយរូបប្រចាំប្រទេសថៃ។ ជាមួយគ្នានេះដែរ លោកក៏ជាតារាថៃម្នាក់ក្នុងចំណោមតារាផ្សេងទៀតដែលទទួលបានពានរង្វាន់បំណាច់ឆ្នាំនៅក្នុងប្រទេសចិន។
៥. តារាសម្ដែង Bie Sukrit Wisetkaew
Bie Sukrit Wisetkaew ជាតារាចម្រៀង និងតារាសម្ដែងមួយរូបប្រចាំវិស័យសិល្បៈរបស់ប្រទេសថៃ។ តារាសម្ដែងប្រុសរូបនេះ ទទួលបានភាពល្បីល្បាញខ្លាំងមិនត្រឹមតែក្នុងប្រទេសថៃនោះទេ លោកក៏មានអ្នកគាំទ្រក្នុងប្រទេសចិនច្រើនខ្លាំងនោះដែរ។
៦. តារាសម្ដែង Mario Maurer
បើនិយាយពីតារាថៃដែលល្បីក្នុងប្រទេសចិន ប្រាកដណាស់ពិតជាមិនអាចរំលងឈ្មោះ Mario Maurer បានឡើយ។ ជាមួយនឹងរូបរាងស្រស់សង្ហា បូករួមនឹងទេពកោសល្យសម្ដែង តារាប្រុសរូបនេះ កាន់តែបង្កើនភាពល្បីល្បាញ និងចំនួនអ្នកគាំទ្ររបស់លោកដែលធ្វើឲ្យតារាផ្សេងៗទៀតមានការកោតសរសើរជាខ្លាំង។
ក្រៅពីប្រទេសចិន Mario Maurer ក៏មានអ្នកគាំទ្រច្រើនក្នុងបណ្ដាប្រទេសមួយចំនួនទៀតផងដែរ មានដូចជាប្រទេសវៀតណាម ហ្វីលីពីន និងកម្ពុជាជាដើម។
៧. តារាសម្ដែង Pong Nawat
Pong Nawat ជាតារាសម្ដែងដ៏ល្បីរបស់ប្រទេសថៃ ហើយលោកក៏មានអ្នកគាំទ្រក្នុងប្រទេសចិនច្រើនណាស់ដែរ។ ដោយសារតែភាពល្បីល្បាញនេះ ទើបរូបលោកត្រូវបានអ្នកដឹកនាំរឿងប្រចាំប្រទេសចិនអញ្ជើញឲ្យថតភាពយន្តក្នុងតំណែងជាតួឯកប្រុសក្នុងភាពយន្តជាច្រើន។
៨. តារាសម្ដែង Nonkul Chanon Santinatornkul
ដោយទទួលបានភាពល្បីល្បាញខ្លាំងក្នុងខ្សែភាពយន្តរឿង "Bad Genius” តារាសម្ដែង Nonkul Chanon Santinatornkul បានក្លាយជាតារាប្រុសវ័យក្មេងមួយរូបដែលគ្រប់គ្នាទទួលស្គាល់។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏មានអ្នកគាំទ្រច្រើនក្នុងបណ្ដាប្រទេសផ្សេងៗផងដែរ ក្នុងនោះក៏មានប្រទេសចិន ដែលជាប្រទេសមានប្រជាជនរាប់លាននាក់នោះ៕