• 2019-02-10 04:05:00
  • ចម្រៀង

“កុលាប​" បទ​ថ្មី​ពី P-Sand ពោរពេញ​ទៅ​ដោយ​រស​និយម​និង​មនោសញ្ចេតនា

  • 2019-02-10 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 86

ចន្លោះមិនឃើញ

ល្ងាច​មិញ​នេះ P-Sand ទើប​តែ​បញ្ចេញ​វីដេអូ​ Lyrics សម្រាប់​បទ​ចម្រៀង​ "កុលាប" ដែល​ស្ថិត​នៅ​ក្នុង​អាល់ប៊ុម​ថ្មី "ប្រូកខិនបោនដារី (Broken Boundary)” ដែល​នឹង​បញ្ចេញ​នៅ​ពេល​ខាង​មុខ។

នៅ​ក្នុង​វីដេអូ​នេះ​យើង​សង្កេត​ឃើញ​ថា ក្រុម​ចម្រៀង​នេះ​បាន​បង្ហាញ​ខ្លួន​បែប​ប្លែក ដោយ​រួម​មាន​ទាំង​អក្សរ​ជប៉ុន​ជា​ Lyrics នៅ​ផ្នែក​ខាង​ក្រោម​វីដេអូ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍។​ ចំណុច​ពិសេស​មួយ​ទៀត​គឺ ចំពោះ​ពណ៌​នៃ​វីដេអូ​នេះ​គឺ​មាន​លក្ខណៈ​ស្រទន់ សាកសម​ជាមួយ​នឹង​ទំនុក​ចម្រៀង​និង​ស្ទីល​នៃ​ការ​ច្រៀង​បែប​ថ្មី ធ្វើ​ឲ្យ​អ្នក​ទស្សនា​និង​ស្ដាប់​បទ​នេះ​មិន​មាន​ភាព​ជិន​ណាយ។

បទ​ចម្រៀង​ "កុលាប" នេះ​គឺ​ជា​ស្នាដៃ​និពន្ធ​បទ​ចម្រៀង​និង​ទំនុក​ភ្លេង​ពី P-Sand ផ្ទាល់​តែ​ម្ដង ដោយ​គុណភាព​នៃ​តន្ដ្រី​នេះ​គឺ​មិន​ចាញ់​បទ​បរទេស​នោះ​ទេ។

បើ​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ធារ៉ូ

មតិយោបល់