- 2019-02-11 03:25:29
- ព័ត៌មាន
មិនទាន់កើតផង តែបែកធ្លាយឈ្មោះកូនភ្លោះប្រុសស្រីរបស់ Margie បាត់
- 2019-02-11 03:25:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនទាន់កើតផង តែបែកធ្លាយឈ្មោះកូនភ្លោះប្រុសស្រីរបស់ Margie បាត់
ចន្លោះមិនឃើញ
មិនយូរប៉ុន្មានទេ កូនភ្លោះទាំង ២របស់ Margie Rasri និងស្វាមី Pok Passakorn នឹងស្វាគមន៍ពិភពលោកនេះហើយ គឺអាចស្ថិតនៅក្នុងអំឡុងខែមេសាខាងមុខ។
មុនកូនកើត ជាទូទៅបច្ចុប្បន្នគេតែប្រារព្ធពិធីជប់លៀងមុន តួយ៉ាងដូច Pok និង Margie កាលពីថ្ងៃទី ០៨ ខែកុម្ភៈ បានធ្វើពិធីជប់លៀងមុនកូនកើត ឬហៅថា Baby Shower ដើម្បីស្វាគមន៍កំណើតកូនប្រុសស្រីភ្លោះរបស់ពួកគេ។
ដោយឡែកកាលពីពេលថ្មីៗ ស្រាប់តែមានព័ត៌មានរាយការណ៍ថា ប្ដីប្រពន្ធ ២នាក់នេះបានទម្លាយឈ្មោះកូនៗទាំង ២របស់ពួកគេហើយ គឺ Meeka និង Beeya។ គ្រាន់តែឮឈ្មោះនេះ ប្រាកដណាស់មនុស្សជាច្រើន លាន់មាត់ថាពិតជាពីរោះ និងគួរឲ្យស្រឡាញ់ ប៉ុន្តែយ៉ាងណាៗ មិនទាន់មានការបញ្ជាក់ច្បាស់ពី Pok និង Margie នៅឡើយ។
ក្នុងអ្វីដែលបានបង្ហាញក្នុងវីដេអូ "Pok GieOn The Run” អ្នកទាំង ២បាននិយាយថា ពួកគេអាចនឹងឃើញមុខកូនប្រុសស្រីទាំង ២របស់ខ្លួនជាលើកដំបូងបង្អស់ នៅមុនថ្ងៃចូលឆ្នាំមកដល់។ គឺអាចខ្ទង់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៩៕