• 2019-02-12 02:30:07
  • ព័ត៌មាន

គូស្នេហ៍តារាថៃលំដាប់ A ២គូប្រែកាឡាទៅជា​ឥណ្ឌាទាំងស្រុង ពេលទៅ​មង្គលការមិត្តភ័ក្ដិ

  • 2019-02-12 02:30:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្ដី​ប្រពន្ធ​តារាសម្ដែង​ថៃ​ ២​គូ គឺ​ J Jetrin, Pin Kejmanee និង ​Aum Atichart, Nat Myria បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​មង្គល​ការ​របស់​មិត្តភ័ក្ដិ​ដែល​ជាជនជាតិ​ឥណ្ឌា ដោយ​គ្រង​ឈុត​ប្រពៃណី​របស់​ឥណ្ឌា​ប្លែក​ភ្នែក​បំផុត។

សម្រស់​របស់​គូស្នេហ៍​ទាំង​ ២​គូ កាន់​តែ​ទាក់ទាញ​ពេល​បង្ហាញ​ខ្លួន​ជាមួយ​នឹង​ឈុត​ឥណ្ឌា​ ហើយ​រូបភាព​របស់​ពួកគេ​ជា​ច្រើន​សន្លឹក​ ត្រូវ​បាន​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពី​សំណាក់​អ្នក​គាំទ្រ​គ្រប់គ្នា។ គូស្នេហ៍​មិត្តភ័ក្តិ​ជនជាតិឥណ្ឌា​របស់​តារា​សម្ដែង​ថៃ​ខាង​លើ​ មាន​ឈ្មោះ​ថា​ Jane និង​ Dave បាន​រៀបការ​នឹង​គ្នា​កាល​ពី​ម្សិលមិញ​នេះ​ ដោយ​ជ្រើស​ទីតាំង​នៅ​មាត់សមុទ្រ​ និង​មាន​តុបតែង​ព័ទ្ធ​ជុំវិញ​ទៅដោយ​ភ្លើង​ពណ៌ និង​ផ្កាភ្ញី​ជា​ច្រើន​ទៀតកាន់​តែ​ធ្វើ​ឲ្យ​មង្គលការ​កាន់​តែ​មាន​ភាព​អស្ចារ្យ៕

ទស្សនា​ទិដ្ឋភាពដូចខាងក្រោម៖

ប្រភព៖ posttoday ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់