• 2019-02-13 02:28:18
  • ព័ត៌មាន

Justin ស្មុគស្មាញ ហត់នឿយខ្លាំង រហូតកើតជំងឺផ្លូវចិត្ត និង​កំពុងស្វែងរកការព្យាបាល

  • 2019-02-13 02:28:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Justin Bieber បាន​ធ្វើ​ការ​ស្វែង​រក​ការ​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​របស់​លោក។

តាម​ប្រភព​ជា​ច្រើន​បាន​អះអាង​បញ្ជាក់​ប្រាប់​ទស្សនាវដ្ដី People ថា តារាចម្រៀង Justin Bieber កំពុង​កើត​មាន​ជំងឺ​ផ្លូវ​ចិត្ត​រហូត​តម្រូវ​ឲ្យ​រក​ការ​ព្យាបាល ប៉ុន្តែ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​របស់​លោក​នេះ គឺ​មិន​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​រៀបការ​ជាមួយ Hailey Baldwin ឡើយ។ ជាមួយគ្នា​នេះដែរ បើ​តាម​ប្រភព​មួយ​បាន​និយាយ​ប្រាប់​ទស្សនាវដ្ដី​ដដែល​ថា៖

“Justin ហាក់​ទ្រុឌទ្រោម និង​ហត់នឿយ​ខ្លាំង។ លោក​កំពុង​ជួប​ប្រទះ​ផលវិបាក​មួយ​ចំនួន ប៉ុន្តែ​វា​មិន​មាន​ពាក់ព័ន្ធ​អ្វី​ជាមួយ Hailey នោះ​ទេ។ លោក​មាន​ការ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​រៀបការ​ជាមួយ​នាង។ វា​ជា​រឿង​ផ្សេង​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​លោក​មាន​ការ​ពិបាក​ផ្នែក​ផ្លូវ​អារម្មណ៍​នេះ"។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា៖ "លោក​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន ហើយ​ក៏​កំពុង​ទទួល​ការ​ព្យាបាល​ខ្លះ​ផង​ដែរ។ លោក​ហាក់​មាន​ភាព​ជឿជាក់​ជាង​មុន ហើយ​នឹង​មាន​ការ​ប្រសើរ​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ"៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់