• 2019-02-13 02:19:49
  • ព័ត៌មាន

គ្រាន់តែ Yuri ចុច​ Like Comment ភ្លាម Boy Pakorn ឯណេះអរចង់ស្ទះ

  • 2019-02-13 02:19:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ជ្រាប​ស្រាប់​ Boy Pakorn គឺជា​អ្នក​គាំទ្រ​ផ្កាប់​មុខ​របស់​តារា​ចម្រៀង​ Yuri ក្រុម Girls' Generation ហើយ​រាល់​គ្រប់​ Post របស់​តារា​ស្រី​រូបនេះ​ Boy តែង​ចុច​ពេញ​ចិត្ត​គ្រប់ពេល។

តួ​យ៉ាង​ដូច​ជា​ថ្ងៃទី ១១ ខែកុម្ភៈ​ ឆ្នាំ ២០១៩​ មិន​ត្រឹម​តែ​ចុច​ "Like” រូប​របស់​ Yuri ទេ Boy ថែម​ទាំង​ចូល​ Comment លើ​រូប​ទៀត។ Yuri បាន​បង្ហោះ​រូប​១សន្លឹក​ ជាមួយ​នឹង​ពាក្យ​ថា "Into Yuri” ក្រោយ​នាង​បាន​ចូលរួម​កម្មវិធី​ជួប​ជុំ​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ទីក្រុង​បាងកក ប្រទេសថៃ។

Boy ឯណេះ​វិញ​ ពេល​ឃើញ​រូបនោះ​ហើយ​ ក៏​បាន​ Comment ថា "I Love You Saranghae”។ ឃើញ​ Comment របស់​តារា​ប្រុស​រូបនេះ​ហើយ​ Yuri ដែល​ជា​ម្ចាស់​រូប​ក៏​បាន​ចុច​ "Like” ជាហេតុ​ធ្វើ​ឲ្យ​ Boy រំភើប​ចិត្ត​ និង​ថត​ Screen ហើយ​បង្ហោះ​លើ​ Instagram និង​សរសេរ​ថា "OMG! ខ្ញុំ​ស្រឡាញ់​បង​ បង Yul, Saranghae! យប់​មិញ​គាត់​ពិតជា​គួរ​ឲ្យ​ស្រឡាញ់​ណាស់ ខ្ញុំ​ពិតជាចង់​នៅលើ​ឆាក​ជាមួយគាត់ណាស់”។

វា​បាន​ក្លាយ​ជា​ពេល​វេលា​មិន​អាច​បំភ្លេច​បាន​របស់​តារា​ប្រុស​ និង​ត្រូវ​ជា​អ្នក​គាំទ្រ​រូប​នេះ​ ក្រោយបាន​ជួប​នឹង​តារាសំណព្វចិត្ត​ផ្ទាល់ ពិសេស​មាន​ឃើញ​អ្នក​ដែល​ខ្លួន​ពេញចិត្ត​ចុច​ Like Comment បែប​នេះទៀត៕​

ប្រភព៖ tvpoolonline ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់