- 2019-02-13 10:40:00
- ចម្រៀង
មួយបទនេះពីតារាចម្រៀងសញ្ជាតិអូទ្រីសជាមួយនាយក្រាន់ ច្រៀងខ្មែរឡើងច្បាស់
- 2019-02-13 10:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយបទនេះពីតារាចម្រៀងសញ្ជាតិអូទ្រីសជាមួយនាយក្រាន់ ច្រៀងខ្មែរឡើងច្បាស់
ចន្លោះមិនឃើញ
ថ្មីៗលោក ផែន ប៉ូទី ដែលជាអ្នកមានជំនាញខាងផលិតបទភ្លេង ព្រមទាំងជាតារាចម្រៀងផងនោះ បានបង្ហោះវីដេអូចម្រៀងមួយនៅលើបណ្ដាញសង្គមវីដេអូ YouTube របស់ខ្លួន ដែលបទនោះមានចំណងជើងថា "មិនដែលឃើញសោះ" ច្រៀងនិងសម្ដែងដោយនាយក្រាន់ និងតារាចម្រៀងសញ្ជាតិអូទ្រីស ឈ្មោះថា Sonja ឬហៅខ្មែរថា សន្យា។
វីដេអូចម្រៀងនេះ បង្ហាញពីទិដ្ឋភាពបែបកំប្លែងដកស្រង់ចេញពីទំនុកច្រៀងដើម ដោយមាន នាយក្រាន់ សម្ដែងជាអ្នកបើកតុកតុក ខណៈសន្យាសម្ដែងជាអ្នកជិះ។ តាមរយៈវីដេអូនេះ មានអ្នកចូលមើលជាច្រើនបានសរសើរ សន្យា ដោយខ្លួនជាជនជាតិអូទ្រីសប៉ុន្តែអាចច្រៀងជាភាសាខ្មែរយ៉ាងស្ទាត់ជំនាញ។
បើតាមលោក បូទី បានប្រាប់ Sabay តាមពិត សន្យា បានមករស់នៅប្រទេសកម្ពុជាអស់រយៈពេល២ឆ្នាំទៅហើយ ដោយប្រកបរបរជាគ្រូបង្រៀនភាសាអង់គ្លេស ប៉ុន្តែមុននឹងនាងមកដល់ទីនេះក៏បានសិក្សាភាសាខ្មែរជាមុននៅប្រទេសកំណើតអស់រយៈពេល២ឆ្នាំផងដែរ។ ចំពោះការបង្ហាញខ្លួននៅក្នុងវីដេអូនេះមិនមែនមានន័យថា នាងចង់ធ្វើជាតារាចម្រៀងអ្វីទេ គ្រាន់តែច្រៀងនិងសម្ដែងជាការកម្សាន្តតែប៉ុណ្ណោះ៕
បើចង់ដឹងច្បាស់ទស្សនាវីដេអូខាងក្រោម៖