• 2019-02-14 02:31:04
  • ព័ត៌មាន

Sweet...ខាត់ សុឃីម រំលេច​ភាព​ផ្អែម​ល្ហែម​ជាមួយ​ស្វាមី​ដូច​ស្នេហ៍​គ្រា​ដំបូង ក្រោយ​ទទួល​កាដូ​រាប់​ម៉ឺន​ដុល្លារ

  • 2019-02-14 02:31:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មុន​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​មក​ដល់​នៅ​ថ្ងៃ​នេះ ខាត់ សុឃីម បាន​ទទួល​កាដូ​រថយន្ត​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ​ពី​ស្វាមី កាល​ពី​ដើម​ខែ នោះ​គឺ​រថយន្ត​ប្រណិត​ម៉ាក Macedes Benz មួយ​គ្រឿង ដែល​សាមី​ខ្លួន​បញ្ជាក់​ថា ពេញ​ចិត្ត​ខ្លាំង និង​ថា​រថយន្ត​ប្រណិត​មួយ​ប្រភេទ​នេះ សាក​សម​នឹង​ខ្លួន​ដែល​ជា​នារី​ណាស់។

“ដំបូង​គាត់​ចង់​ឲ្យ​ខ្ញុំ​ជិះ Lexus ទេ អីចឹង​ហើយ​ពួក​យើង​ក៏​ដើរ ក្នុង​បំណង​ដំបូង​គឺ ស៊េរី 200t ប៉ុន្តែ​រក​អត់​បាន​ឡាន​ល្អ​ត្រូវ​ចិត្ត រហូត​ដល់​ឃើញ Macedes Benz ហ្នឹង ក៏​ស្រឡាញ់​តែ​ម្ដង ចុង​ក្រោយ​ក៏​សម្រេច​ចិត្ត​ទិញ​អា​ហ្នឹង​ហ្មង​ទៅ...និយាយ​ទៅ​ស្រឡាញ់​ហ្មង ព្រោះ​វា​សម​នឹង​យើង​ជា​ស្រី តូច​ល្មម ស្អាត និង​មិន​ខ្ពស់ ព្រោះ​ខ្ញុំ​អត់​សូវ​ចង់​ជិះ​អា​ឡាន​ខ្ពស់​ទេ!”។ សុឃីម ថ្លែង។

កាដូ​រថយន្ត​ខាង​លើ គឺ សុឃីម ទទួល​បាន​ជា​ចំណង​ដៃ នៅ​មុន​មួយ​ថ្ងៃ​ប៉ុណ្ណោះ នៃ​ការ​បើក​សម្ពោធ​ចេញ​រក​ស៊ី​លើក​ដំបូង​ក្នុង​ជំនួញ​អចលនទ្រព្យ ពោល​គឺ​ពុះ​ដី​ឡូតិ៍​លក់។ ប៉ុន្តែ​រូបភាព​ផ្អែម​ល្ហែម​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​កិត្តិយស​ចោល​ភ្នែក​មើល​គ្រប់​គ្នា គឺ​តារា​ប្រជាប្រិយ និង​ស្វាមី បាន​ទៅ​រំលេច​នៅ​លើ​ទឹកដី​នៃ​ភូមិ​សាស្ត្រ​ភូមិ​អូរ ឧកញ៉ា ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​ជា​ទីតាំង​គម្រោង​ដីឡូតិ៍​ដំបូង​បំផុត​របស់​នាង​ជាមួយ​លោក ឆាយ វីរៈយុទ្ធ និង​មិត្ត​ពី​កុមារភាព​ម្នាក់ គឺ​លោក ម៉េន ហ្គានី។

ឥឡូវ ក្រឡេក​មើល​មក រូប​ភាព​សិន ប្ដី​ប្រពន្ធ​មួយ​គូរ​នេះ Sweet ប៉ុណ្ណា!

អត្ថបទ៖ ទារិកា

មតិយោបល់