• 2019-02-14 03:00:57
  • ព័ត៌មាន

តារា​ប្រុសទាំង ៥នេះហើយ​ នារីៗកូរ៉េចង់ជូនសូកូឡាជាងគេ នៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់

  • 2019-02-14 03:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ស្ទង់​មតិ​នោះ​ បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ មាន​តារា​ប្រុស​ ៥​នាក់​ ដែល​ទាក់​បាន​ក្ដី​ស្រឡាញ់​ខ្លាំង​ជាងគេ​ពី​សំណាក់​នារីៗ​ជនជាតិ​កូរ៉េ។ អ្នក​ទាំង​នោះ​រួមមានដូចតទៅ៖

៥. តារាសម្ដែង​ Jung Hae In (ទទួល​បាន​សំឡេង​គាំទ្រ​ ១០៦ ស្មើនឹង ១ភាគរយ)

អ្នក​បោះឆ្នោត​គាំទ្រ​តារា​ប្រុស​រូបនេះ​ ភាគ​ច្រើន​ជា​នារី​ដែល​មាន​វ័យ​ច្រើនជាង​ ក្រោយ​ពេល​លោក​បង្ហាញ​មន្តស្នេហ៍​ទាកទាញ​តាមរយៈ​រឿង​ "Something in the Rain” កាល​ពីឆ្នាំ ២០១៨។

៤. តារាសម្ដែង​ Park Bogeum (ទទួល​បាន​សំឡេង​គាំទ្រ​ ១៦៦ ស្មើនឹង ១,៦ ភាគរយ)

មិនមាន​អ្វី​គួរ​ភ្ញាក់​ផ្អើល​ទេ ដែរ Bogeum បាន​ជាប់​លើ​កំពូល​ទី ៤ ព្រោះ​ទាំង​ភាព​ស្រស់សង្ហា និង​ចរិត​ឫកពា​របស់​តារា​ប្រុស​រូបនេះ​បាន​ទាក់យក​បេះដូង​នារី​ជា​ច្រើន​បាត់​ទៅ​ហើយ។ ម្យ៉ាង​ស្របពេល​រឿង​ថ្មី​មាន​ចំណងជើង​ថា​ "Encounter” ដែល​សម្ដែង​ជាមួយ​ Song Hye Kyo បាន​បញ្ចាំង​ទៀត​ កាន់​តែ​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​លោក​ហក់​ឡើង​មួយ​កម្រិត។

៣. តារាចម្រៀង​ Sungjae ក្រុម BTOB (ទទួល​បាន​សំឡេង​គាំទ្រ​ ៥៨២ ស្មើ​នឹង​ ៥,៥ភាគរយ)

នេះ​ហើយ​ជា​តារាប្រុស​ម្នាក់​ទៀត​ដែល​យក​ឈ្នះ​បេះដូង​នារីៗ​នៅ​កូរ៉េ រហូត​ជ្រើស​លោក​ជា​កំពូល​តារា​ប្រុស​ដែល​ពួកគេ​ចង់​ឲ្យ​សូកូឡានៅ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់។

២. តារាចម្រៀង​ Jimin ក្រុម BTS (ទទួល​បាន​សំឡេង​គាំទ្រ ៤ ២៨៤ ស្មើនឹង​ ៤០,២ភាគរយ)

Jimin កាន់​តែ​ប្រមូល​បាន​ចំណាប់​អារម្មណ៍​ពី​មហាជន​នៅ​ជុំវិញ​ពិភពលោក មិនថាតែ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ទេ។ ហេតុផល​ ក៏​ដោយសារ​ ភាពគួរ​ឲ្យ​ស្រឡាញ់ និង​ទេពកោសល្យ​ខ្ពស់​ក្នុង​វិស័យ​សិល្បៈ។

១. តារាចម្រៀង​ Kang Daniel (ទទួល​បាន​សំឡេង​គាំទ្រ ៥ ៤៨៤ ស្មើ​នឹង​ ៥១,៤ភាគរយ)

បន្ទាប់​ពី​ជាប់​ពី​ការ​ប្រកួត​កម្មវិធី Produce 101 រដូវកាល​ទី ២​របស់​ទូរទស្សន៍ Mnet តារា​ប្រុស​វ័យ​ក្មេង​រូបនេះ​ បាន​ជ្រើស​ចូល​ជា​សមាជិក​របស់​ WANNA ONE។ ភាព​ល្បីល្បាញ​របស់​ Daniel ពិតជា​ស្ទុះ​ឡើង​មិនធម្មតា​ ពេល​ចេញ​សម្ដែង​ទោល។ ដោយឡែក​ ក្រោយ​ក្រុម​បាន​រំសាយ​ ពេល​នេះ​លោក​ក៏​កំពុង​ត្រៀម​ខ្លួន​បង្ហាញ​ស្នាដៃ​ថ្មី​ជា​អាល់ប៊ុម​ទោល ក្រោម​ដំបូង​ SM៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់