• 2019-02-14 04:00:00
  • ចម្រៀង

ម៉ានិត បញ្ចេញ​ចម្រៀង​មួយ​បទ​សម្រាប់​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់ ​បង្កប់​អត្ថន័យ​ពិសេស​

  • 2019-02-14 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

ម៉ានិត​ ជា​តារា​ចម្រៀង​វ័យ​ក្មេង​មួយ​រូប​ដែល​មាន​ទេពកោសល្យ​ពិសេស​ក្នុង​ការ​តែង​និពន្ធ​បទ​ចម្រៀង និង​បទ​ភ្លេង​​ជា​ច្រើន​តាំង​តែ​ចាប់​ផ្ដើម​ប្រឡូក​ចូល​ក្នុង​សិល្បៈ​ ហើយ​កាល​ពី​ល្ងាច​មិញ​នេះ​លោក​បាន​បញ្ចេញ​បទ​ចម្រៀង​មួយ​បទ "ខ្ញុំ​ស្រលាញ់​អ្នក​ព្រោះ​​ខ្ញុំ​ស្រលាញ់​អ្នក​" បង្កប់​អត្ថន័យ​ស្នេហា​មួយ​បែប​យ៉ាង​ពិសេស។

តាម​រយៈ​សារ​ដែល​ ម៉ានិត​ បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​របស់​ខ្លួន​ បទ​ចម្រៀង​នេះ​គឺ​និយាយ​ពី​ការ​ចែក​រំលែក​នៃ​ក្ដី​ស្រលាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មិន​ប្រកាន់​ពី​អ្វី​ទាំង​អស់​ មិន​ថា​ជា​ពូជសាសន៍ សាសនា ឬ​ពណ៌​សម្បុរ។ "ខ្ញុំ​គ្មាន​ពាក្យ​អ្វី​ល្អ​ជាង​នេះ ហើយ​ក៏​មិន​បាច់​មាន​ហេតុ​ផល​ច្រើន​ឡើយ​ ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​អ្នក​ដឹង​ថា ខ្ញុំ​ស្រលាញ់​អ្នក​ព្រោះ​ខ្ញុំ​ស្រលាញ់​អ្នក។" ពាក្យ​ពេចន៍​ចេញ​ពី​បទ​ចម្រៀង​នេះ។

គូស​បញ្ជាក់​ដែរ​ថា ម៉ានិត​ ទើប​តែ​បញ្ចេញ​អាល់ប៊ុម «សមុទ្រ» កាល​ពី​ចុង​ឆ្នាំ​មុន និង​កំពុង​តែ​រវល់​ច្រើន​នៅ​ក្នុង​អាជីព​ជា​តារា​ចម្រៀង​និង​ព្រម​ទាំង​ជា​អ្នក​និពន្ធ​ផង​ដែរ៕

តោះ! មក​ស្ដាប់​បទ​ចម្រៀង​នេះ​ទាំង​អស់​គ្នា!

អត្ថបទ៖ ធារ៉ូ

មតិយោបល់