• 2019-02-14 10:25:00
  • ព័ត៌មាន

ជិត​ដល់​ពេល​ហើយ! នេះ​ជា​លក្ខខណ្ឌ​ខ្លះៗ​ចូលរួម​ប្រកួត​កម្មវិធី​ Battle of the Bands Cambodia

  • 2019-02-14 10:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Battle of the Bands Cambodia គឺ​ជា​កម្មវិធី​ប្រលង​ចម្រៀង​បែប​ក្រុម​តន្ដ្រី​ដ៏​ធំ​មួយ ដែល​មិន​ធ្លាប់​មាន​នៅ​កម្ពុជា​ទើប​តែ​ប្រារព្ធ​ធ្វើ​សន្និសីទ​ព័ត៌មាន​កាល​ពី​ចុង​ខែ​មករា​កន្លង​មក​នេះ​ ឥឡូវ​ប្រកាស​ធ្វើ​លក្ខខណ្ឌ​ខ្លះៗ​ក្នុង​ការ​ប្រកួត​ហើយ។

លក្ខខណ្ឌដែលអាចចូលរួម

• ក្រុមតន្រ្តីត្រូវមានគ្នាយ៉ាងតិចបីនាក់ (៣នាក់) និងយ៉ាងច្រើនប្រាំបីនាក់ (៨នាក់) ។

• សមាជិកក្រុមតន្រ្តីនៅក្នុងក្រុមនីមួយៗត្រូវមានជនជាតិខ្មែរយ៉ាងតិច៥០%។

• រាល់សមាជិកក្រុមតន្ត្រីទាំងអស់គឺជាអ្នករស់នៅអចិន្ត្រៃយ៍ជាជនជាតិខ្មែរដែលមានសិទ្ធិធ្វើការពេញម៉ោងនៅក្នុងប្រទេសកម្ពុជា សមាជិកតន្រ្តីមិនមែនជនជាតិខ្មែរត្រូវដាក់ជូននូវទិដ្ឋាការការងារនៅកម្ពុជាដែលមានសុពលភាពរហូតដល់ថ្ងៃនៃវគ្គផ្ដាច់ព្រ័ត គឺថ្ងៃទី២៥ ខែឧសភាឆ្នាំ២០១៩។

• រាល់សមាជិកក្រុមតន្ត្រីទាំងអស់ត្រូវមានអាយុចន្លោះចាប់ពីដប់ប្រាំបី ឆ្នាំ (១៨ឆ្នាំ) ទៅសាមសិបប្រាំបីឆ្នាំ (៣៥ឆ្នាំ) គិតត្រីមដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។ ប្រសិនបើសមាជិកណាម្នាក់កើតមុន ឬក្រោយកម្មវិធីនេះ សមាជិកនោះមិនមានសិទ្ធិចូលរួមក្នុងការប្រកួតនេះឡើយ។

លក្ខខណ្ឌតម្រូវទូទៅ

• តាមរយៈគេហទំព័រហ្វេសបុក៖ https://www.facebook.com/BattleoftheBandsKH

• តាមរយៈអ៊ីម៉ែល៖ battleofthebandskh@gmail.com

• ដាក់ពាក្យផ្ទាល់នៅ ក្រុមហ៊ុនគីឡាត់អ៊ីវិន ដែលមានអាស័យដ្ឋាន នៅជាន់ផ្ទាល់ដី E៧ & E៨ ផ្ទះ លេខ ១២៨ មហាវិថីសម្តេចសុធារស សង្កាត់ទន្លេបាសាក ខណ្ឌចម្ការមន រាធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

រាល់ពាក្យសុំទាំងអស់ត្រូវមានព័ត៌មានលម្អិតដូចខាងក្រោម៖

១. ឈ្មោះសមាជិកក្រុមតន្រ្តីទាំងអស់ជាមួយនឹងអាយុរបស់ពួកគេ។

២. ជាមួយនឹងអត្តសញ្ញាណប័ណ្ណមានសុពលភាព

៣. សម្រាប់សមាជិកមិនមែនជនជាតិខ្មែរ/ជនបរទេស-ទិដ្ឋាការការងារនៅកម្ពុជា ដែលមាន សុពលភាពរហូតដល់ថ្ងៃនៃវគ្គផ្ដាច់ព្រ័ត្រគឺថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩។

៤. រូបថតជាក្រុម

ចំពោះ​ជ័យ​លាភី​នៃ​កម្មវិធី​នេះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ដល់ ២៥០០ដុល្លារ ព្រម​ទាំង​កុង​ត្រា​ផលិត​ចម្រៀង​ជាមួយ​ Seila Records ទៀត​ផង ខណៈ​រង្វាន់​លេខ​២​ ទទួល​បាន​ទឹក​ប្រាក់ ១៥០០ដុល្លារ និង​លេខ​៣ ទទួល​បាន ៧៥០​ដុល្លារ៕

អត្ថបទ៖ ធារ៉ូ

មតិយោបល់