• 2019-02-15 03:15:16
  • ព័ត៌មាន

គួរ​ឲ្យ​ស្ដាយ! ធនធានវប្បធម៌យើង ព្រឹទ្ធាចារ្យ ផ្លុង មឿក បានទទួលមរណភាពយប់​មិញក្នុងជន្មាយុ ៨៦ឆ្នាំ

  • 2019-02-15 03:15:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ផ្លុង មឿក ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ ក្នុងជន្មាយុ ៨៦ឆ្នាំ បានទទួលមរណភាពកាលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នាវេលាម៉ោង ៨ព្រឹក ដោយជម្ងឺរោគាពាធ។

លោក ផ្លុង មឿក

សិល្បករបុរាណជាច្រើនរូប ដែលចង់ចាំស្នាដៃរបស់លោក បានចូលរួមសម្តែងការសោកស្តាយនៃការចាក់ចោលរបស់​តារា​ចម្រៀងអាយ៉ៃ ដោយថ្លៃថា​នេះជាការបាត់បង់ធនធានមនុស្សវប្បធម៌របស់ខ្មែរមាន​តម្លៃ ជាមួយនឹងក្រុមគ្រួសារ សាច់ញាតិ្តរបស់លោក ផ្លុង មឿក ដោយក្តីសោកសង្រែង។

សាច់ញាតិរបស់លោក ផ្លុង មឿក ក៏បញ្ជាក់ដែរថា សពព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃរូបនេះ នឹងយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តស្វាយពពែរ មានទីតាំងនៅតាមបណ្ដោយមហាវិថីសម្ដេចព្រះសុធារស សង្កាត់ ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។

គួររំលឹកថា ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ លោកតា ផ្លុង មឿក ធ្លាក់ខ្លួនមានជម្ងឺឈឺធ្ងន់ធ្ងរជាច្រើនឆ្នាំមកហើយ រីឯភរិយារបស់លោកក៏បានទទួលមរណភាពកាលពីឆ្នាំ២០១៧។

អត្ថបទ៖ Sunny

មតិយោបល់