• 2019-02-15 04:28:19
  • ភាពយន្ត

រឿងភាគ​សម័យបែបមនោសញ្ចេតនាចំនួន ៧ត្រៀមពិសេស​សម្រាប់ឆ្នាំ ២០១៩

  • 2019-02-15 04:28:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2062

ចន្លោះមិនឃើញ

មិនមែន​មាន​តែ​រឿង​បុរាណ​ទេ សូម្បី​រឿង​ភាគ​បែប​សម័យ​ជា​ច្រើន​ក៏​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​អ្នក​ចូលចិត្ត​ទស្សនា​រឿង​ចិន​ដែរ។

នៅ​អំឡុង​ឆ្នាំ ២០១៨ សម្បូរ​ទៅ​ដោយ​រឿង​ភាគ​បែប​បុរាណ​ តែ​ដោយសារ​ចំនួន​អ្នក​ចង់​ទស្សនា​រឿង​បែប​សម័យ​កើន​ឡើង​ ដូចនេះ​ឆ្នាំ ២០១៩​ អ្នក​ដឹក​នាំ និង​ក្រុមការងារ​ផលិតរឿង​ជា​ច្រើន​នាក់​បាន​នាំគ្នា​ថត​រឿង​ថ្មី​ឆ្លុះបញ្ចាំងពី​សម័យ​បច្ចុប្បន្នដើម្បី​សម្រិតសម្រាំង​ជាពិសេស​ជូន​អ្នក​គាំទ្រ។ រឿង​ថ្មី​មា​​បង្ហាញ​ជូន​ដូច​ខាងក្រោម៖

១. រឿង​ “My True Friend”

ភាពយន្ត​ភាគ​មួយ​នេះ​សម្ដែង​ដោយ​ តារា​សម្ដែង​ Angelababy, Deng Lun និង​ Zhi Yilong ឯសាច់​រឿង​ជាប្រភេទ​ស្នេហា​បែប​រ៉ូមែនទិក​ដែល​ឆ្លុះបញ្ចាំង​ពី​រឿង​រ៉ាវ​ពិត​នៃ​សង្គម​យុវវ័យ​នា​ពេល​បច្ចុប្បន្ន។

២. រឿង​ “The King’s Avatar”

“The King’s Avatar” ដក​ស្រង់​ចេញ​ពីប្រលោម​លោក​ មានចំណងជើង​ដូចគ្នានេះ​ដែរ។ ដល់ពេល​ផលិតជា​​ភាព​យន្ត វា​ត្រូវ​បាន​សម្ដែង​ដោយ​ Yang Yang ដើរ​ជា​តួអ្នក​លេង​ហ្គេម​ដ៏​ចំណាប់ ដែល​កែប្រែ​ផ្នត់គំនិត​របស់​មនុស្ស​គ្រប់គ្នាឲ្យ​ប្ដូរ​ពីការ​លេង​ហ្គេម ទៅជា​កីឡាអេឡិចត្រូនិក តាមរយៈ​ការ​បង្ហាញ​ចេញ​នូវ​ទេពកោសល្យ​ពិតៗមិនលេង​សើច ក្នុង​វិស័យ​ហ្គេម​អនឡាញ។

៣. រឿង​ “Never Say Goodbye”

ខ្សែ​រឿង​និយាយ​ពីជីវិត​ស្នេហា​របស់​​ប៉ូលីស​សំងាត់សម្ដែង​ដោយ​ Ren Jialun និង​កូន​ស្រី​ស្ដេច​គ្រឿង​ញៀន​ដែល​សម្ដែង​ដោយ​ Janine Chang។ អ្នក​ទាំង​ ២​សុទ្ធ​តែ​ជា​តារា​ប្រុស​ស្រី​កំពុងពេញ​ល្បី​ក្នុង​ប្រទេស​ចិន ហើយ​ពេល​នេះ​បាន​មកជួបគ្នា​ក្នុង​រឿង​ភាគ​ថ្មី​ ស្នេហា​បក្ស​ខុសគ្នា​ តើ​ទៅជាយ៉ាងណា?

៤. រឿង​ “Cry Me A Sad River”

នេះ​ក៏​ជា​រឿង​ថ្មីដែរដែល​បម្លែង​ខ្លួន​ចេញ​ពី​ប្រលោម​លោក​ដ៏​ល្បី​ស្នាដៃនិពន្ធ​របស់​អ្នក​និពន្ធ​ជនជាតិចិន Guo Jingming និង​ជា​ភាព​យន្ត​ថ្មី​ អ្នក​គាំទ្រ​កំពុង​ទន្ទឹង​រង់ចាំ​ទស្សនា​បំផុត។ តួឯក​សម្ដែង​ដោយ​ Zheng Shuang និង​ Ma Tianyu ដែល​ជា​មិត្តល្អ​នឹង​គ្នា​នៅ​ក្រៅ​ឆាក អ៊ីចឹង​ហើយ​ទើប​អ្នក​គាំទ្រ​កាន់​តែ​អន្ទះសារ​ចង់​ឃើញ​ការ​សម្ដែងរួមគ្នា​របស់​ពួកគេនៅ​ក្នុង​រឿង​ថា​តើ​ល្អ​មើល​យ៉ាងណា?

៥. រឿង​ “Put Your Head On My Shoulder”

រឿង​នេះ​សម្ដែង​ដោយ​ តារា​សម្ដែង​ Lin Yi និង​ Fair Xing ដែល​ក្នុងសាច់​រឿង​ ពួកគេ​ត្រូវ​នៅ​​ផ្ទះ​ជាមួយ​គ្នា រហូត​មាន​ចិត្ត​ឲ្យគ្នា​ទៅ​វិញ​ទៅ​មក។ ក្រៅ​ពី​នោះ​ក៏​មាន​ការ​ចូលរួម​សម្ដែង​ដោយ​ Daddi Tang និង​ Zheng Yingchen ដេរ។

៦. រឿង​ “Youth Should Be Early”

តារាវ័យ​ក្មេង​ Hu Yitian នឹង​ត្រូវ​ជួប​ជាមួយ​ Elaine Zhong ក្នុង​រឿង​ថ្មី​នេះ​ ក្រោយ​ទទួល​ជោគជ័យ​រៀង​ខ្លួន​តាម​រយៈ​រឿង​ភាគ​ជា​ច្រើន​នា​ពេល​កន្លងមក។

៧. រឿង​ “Dancing In the Storm”

ឯរឿង​ចុង​ក្រោយ​នេះ​វិញ​ ជា​ប្រភេទ​រឿង​បែប​ស៊ើបអង្កេត​ សម្ដែង​ដោយ​ William Chan និង​ Gulnazar។ សាច់​រឿង​ដំបូង​ផ្ដើម​ពី​តួ​ប្រុសដែល​ជា​​បុគ្គលិក​ក្រុមហ៊ុន​មួយ​ដែល​លួច​ប្រើ​ល្បិច​ មាន​គំនិត​មិន​ស្មោះត្រង់​ជាមួយ​ក្រុមហ៊ុន។ ដោយឡែក​ទំនាក់ទំនង​របស់​តួ​ប្រុស​ស្រី ទាំង​ ២​ទៅ​ជា​យ៉ាង​ណា ពិត​ជា​បង្ក​ឲ្យ​អ្នក​គាំទ្រ​សឹង​ទ្រាំមើល​មិនចង់​បាន៕

ប្រភព៖ jaynestars ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់