• 2019-02-16 02:09:26
  • ព័ត៌មាន

១០ ឆ្នាំ ផ្អាកពីការសម្ដែងមែន តែសម្រស់ Woo Bin នៅតែធ្វើឲ្យនារីៗលង់ដកចិត្តមិនរួច

  • 2019-02-16 02:09:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ តារា​សម្ដែង​ដ៏​ល្បី​ Woo Bin បាន​បង្ហាញ​រូបរាង​របស់​លោក​ជា​សាធារណៈ​ជា​ថ្មី ជាមួយ​នឹង​កម្រង​​រូបភាព​ជា​ច្រើន​សម្រាប់​ទស្សនាវដ្ដី​មួយ។

ទោះ​បី​ជា​លោក​បាន​ផ្អាក​ពី​ការងារ​សម្ដែង​អស់​រយៈពេល ១០ ឆ្នាំ​កន្លង​មក​នេះ​ក្ដី ប៉ុន្តែ​បើ​តាម​រូបភាព តារា​ប្រុស​រូប​នេះ នៅ​តែ​មាន​រូបរាង​ស្រស់​សង្ហា និង​សម្រស់​ស្រស់​ស្អាត​ខ្លាំង​ ឆក់​យក​បេះដូង​អ្នក​គាំទ្រ​របស់​លោក​ដដែល ទោះ​បី​បច្ចុប្បន្ន​លោក​មាន​វ័យ ៤២ ឆ្នាំ​ទៅ​ហើយ​ក៏​ដោយ។

ដោយ​មិន​ចាំ​បាច់​ផាត់​មុខ​មាត់​ច្រើន រួម​ជាមួយ​ស្ទិល​ម៉ូដ​សក់​រួញ​អង្កាញ់​ដូច​ជា​មី ឈរ​បង្អួត​រាង​ក្នុង​បណ្ដុំ​រូប​សម្រាប់​ទស្សនាវដ្ដី Woo Bin ស្រស់​ស្អាត​ហាក់​ដូច​ជា​រូប​គំនូរ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្លឹក​ភ្លាំង​ស្មារតី៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទពេញនិយម