• 2019-02-16 02:32:44
  • ព័ត៌មាន

វ័យត្រឹម ៥ ឆ្នាំសោះ កូន Kim Kardashian មានមិត្តប្រុសទិញសូកូឡា និងគ្រឿងអលង្ការឲ្យក្នុងថ្ងៃ Valentine បាត់ទៅហើយ

  • 2019-02-16 02:32:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 22

ចន្លោះមិនឃើញ

North West កូន​ស្រី​របស់​តារា​ទូរទស្សន៍ Kim Kardashian បាន​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ភ្ញាក់​ផ្អើល ក្រោយ​រូប​នាង​មាន​វ័យ​ត្រឹម​តែ ៥ ឆ្នាំ​សោះ ប៉ុន្តែ​បែរ​ជា​មាន​មិត្ត​ប្រុស​ទិញ​របស់​មាន​តម្លៃ​ជូន​ក្នុង​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់។

មិត្ត​ប្រុស​របស់​នាង​ឈ្មោះ Caiden Mills មាន​អាយុ ៧ ឆ្នាំ ដែល​ត្រូវ​ជា​កូន​ប្រុស​របស់​តារា​រ៉េប Consequence។ នៅ​ថ្ងៃ​ ១៤ កុម្ភៈ​កន្លង​ទៅ​​ថ្មី​ៗ​នេះ Caiden បាន​បង្ហោះ​រូប​គេ​​យួរ​​ថង់​ពណ៌​ផ្ទៃ​មេឃ​មួយ​ដែល​ដាក់​គ្រឿង​អលង្ការ រួម​ទាំង​ប្រអប់​សូកូឡា​រូប​បេះដូង​មួយ​លើ​គណនី Instagram។ នៅ​ក្រោម​រូបភាព​នោះ​ដែរ កូន​ប្រុស​របស់​តារា​រ៉េប Consequence រូប​នេះ​បាន​សរសេរ​ថា៖ "ក្ដី​ស្រឡាញ់​មាន​គ្រប់​ទី​កន្លែង"។

គួរ​បញ្ជាក់​ថា កាដូ​ដែល Caiden ជូន​ចំពោះ North West នោះ​គឺ​ជា​ខ្សែ​ករ​រូប​បេះដូង​ដ៏​ស្រស់​ស្អាត​មួយ​ខ្សែ។ គូ​ស្នេហ៍​កូន​ Kim Kardashian រូប​នេះ​ក៏​បាន​និយាយ​លើ Instagram ទៀត​ថា៖ "នាង​ប្រាកដ​ជា​ស្រឡាញ់​វា​ខ្លាំងណាស់។ អរគុណ​សម្រាប់​កាដូ​នេះ"៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទពេញនិយម