• 2019-02-16 06:51:31
  • ព័ត៌មាន

តារាកូរ៉េណាខ្លះ បាក់ចិត្តលួចស្រឡាញ់តារាគ្នាឯង?

  • 2019-02-16 06:51:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រចាំ​ប្រទេស​កូរ៉េ ជា​ញឹកញាប់​តែង​តែ​ត្រូវ​អ្នក​គាំទ្រ​សូរ​ពី​មនុស្ស​សំខាន់​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្លួន​មាន​រូបរាង​បែប​ណា។ ជាមួយ​គ្នា​នេះ​ដែរ តារា​ចម្រៀង​ល្បី​ៗ​ប៉ុន្មាន​ដួង​ខាង​ក្រោម​នេះ គឺ​មាន​ភាព​ក្លាហាន​ហ៊ាន​ចេញ​មុខ ទទួល​ស្គាល់​ថា​ពួកគេ​ធ្លាប់ លួច​មាន​ចិត្ត​ស្រឡាញ់​តារា​ក្នុង​វិស័យ​ចម្រៀង​ដូច​គ្នា។

១. តារា​ចម្រៀង IU ធ្លាប់​លួច​ស្រឡាញ់ Taeyang

កាល​ពី​មុន តារា​ចម្រៀង IU បាន​បាក់​ចិត្ត​ស្រឡាញ់​សមាជិក​ក្រុម Big Bang តារា​ចម្រៀង Taeyang ពេញ​ទំហឹង។ នាង​ក៏​ធ្លាប់​បាន​និយាយ​ថា Taeyang គឺ​ជា​បុរស​ក្នុង​ក្ដី​ស្រមៃ​របស់​នាង គ្មាន​ថ្ងៃ​ប្រែប្រួល។

២. តារា​ចម្រៀង Jungkook មាន​ចិត្ត​លួចស្រឡាញ់ IU

Jungkook គឺ​ត្រូវ​បាន​គ្រប់គ្នា​ដឹង​ថា ជា​អ្នក​គាំទ្រ​លេខ ១ របស់ IU។ លោក​ធ្លាប់​បាន​ទទួល​ស្គាល់​ច្រើន​លើក​ច្រើន​សា​ថា IU ជា​នារី​ក្នុង​ក្ដី​ស្រមៃ​របស់​លោក។

៣. សមាជិក​ក្រុម BTOB តារា​ចម្រៀង Eunkwang លួច​ស្រឡាញ់ Seulgi សមាជិក​ក្រុម Red Velvet

តារា​ចម្រៀង Eunkwang ចាត់​ទុក Seulgi ជា​នារី​ក្នុង​ក្ដី​ស្រមៃ​របស់​លោក​ក្នុង​ភាគ​មួយ​នៃ​កម្មវិធី "Happy Together 3” ហើយ​ថែម​ទាំង​និយាយ​ថា​នាង​គួរ​ឲ្យ​ស្រឡាញ់​ថែម​ទៀត។

៤. សមាជិក​ក្រុម EXO តារា​ចម្រៀងChanyeolលួច​ស្រឡាញ់ Sandara Park

តាំង​ពី​មុន​ចូល​ប្រឡូក​វិស័យ​ចម្រៀង​មក​ម្ល៉េះ Chanyeol បាន​ចាត់​ទុក Sandara Park ជា​នារី​ក្នុង​ក្ដី​ស្រមៃ​របស់​លោក ហើយ​ក៏​បាន​ទទួល​ស្គាល់​ក្នុង​ពេល​សម្ភាស​ជាមួយ​ទស្សនាវដ្ដី​មួយ ក្រោយ​លោក​ស្ថិត​ក្នុង​ក្រុម EXO ផង​ដែរ។

៥. សមាជិក​ក្រុម GOT7តារា​ចម្រៀងBamBamលួច​ស្រឡាញ់Taeyeon

BamBam ជា​អ្នក​គាំទ្រ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប ក្នុង​ចំណោម​អ្នក​គាំទ្រ​ផ្សេង​ទៀត​របស់ Taeyeon។ លោក​តែង​តែ​រំភើប​រីករាយ​ខ្លាំង រាល់​ពេល​ដែល​បាន​ជួប​នាង។

៦. សមាជិក​ក្រុម SF9តារា​ចម្រៀងRowoonលួច​ស្រឡាញ់ Irene

ក្នុង​កម្មវិធី "Laundry Day” តារា​ចម្រៀងRowoon បាន​បង្ហាញ​ចរិត​អឹម​អៀន ខណៈ​សារភាព​ថា លោក​ចូលចិត្ត Irene ខ្លាំង​ណាស់។

៧. សមាជិក​ក្រុម NCTតារា​ចម្រៀងJohnnyលួច​ស្រឡាញ់ YoonA

Johnny បាន​បង្ហាញ​អារម្មណ៍​ភ័យ​អរ នៅ​ពេល​ដែល​លោក​ធ្វើ​ការ​សម្ភាស​តារា​ចម្រៀង YoonA។ ជាមួយ​គ្នា​នោះ​ដែរ ការ​លួច​ស្រឡាញ់​លួច​លាក់​របស់​លោក ត្រូវ​បាន​ទម្លាយ​ចេញ​ដោយ​សមាជិក​ក្រុម Super Junior តារា​ចម្រៀង Leeteuk។

៨. តារា​ចម្រៀង Samuel លួច​ស្រឡាញ់ Jisoo

តារា​ចម្រៀង Samuel បាន​បញ្ជាក់​ប្រាប់​អ្នក​គាំទ្រ​ថា លោក​ចូលចិត្ត​ Jisoo សមាជិក​ក្រុម Black Pink ជាង​គេ​ក្នុង​ចំណោម​តារា​ស្រី​ទាំង​អស់​ក្នុង​វិស័យ​ចម្រៀង​នេះ។

៩. តារា​ចម្រៀង Seungyeon លួច​ស្រឡាញ់ Jimin សមាជិក​ក្រុម BTS

ក្នុង​ភាគ​មួយ​នៃ​កម្មវិធី "Weekly Idol” តារា​ចម្រៀង Seungyeon សមាជិក​ក្រុម KARAបាន​សារភាព​ថា រូប​នាង​តែង​តែ​សម្លឹង​មើល Jimin តាំង​ពី​ថ្ងៃ​ដែល​ពួកគេ​ផ្សព្វផ្សាយ​បទ​ចម្រៀង "Danger” និង "Mamma Mia” មក​ម្ល៉េះ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់