• 2019-02-17 09:30:00
  • ព័ត៌មាន

រូប​ថត​​ផ្សាយ​ខោរ​ក្នុង​២​សន្លឹក​របស់ Shawn Mendes ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទូទាំង​ពិភពលោក​ជ្រួលជ្រើម​គ្រប់គ្នា

  • 2019-02-17 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​វ័យ​ក្មេង​រូបរាង​សង្ហារ Shawn Mendes បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គ្រប់គ្នា​ស្រឡាំងកាំង​ស្ទើរ​គាំង​បេះ​ដូង​បន្ទាប់​ពី​បង្ហោះ​រូប​ថត​២​សន្លឹក​ស្លៀក​តែ​ខោ​ក្នុង​ទៅ​លើ​បណ្ដាញ​សង្គម​ផ្សេងៗ កាល​ពី​យប់​មិញ​នេះ​។

រូប​ថត​២​សន្លឹក​នេះ​តាម​ពិត​ជា​ការ​ផ្សាយ​ពាណិជ្ជកម្ម​ខោ​ក្នុង​របស់ ម៉ូដ​ដ៏​ល្បី​ Calvin Klein ដែល​ធ្លាប់​មាន​តារា​ល្បីៗ​ថត​ឲ្យ​ពីមុនៗ​ដូច​ជា Justin Bieber, Nick Jonas និង Christiano Ronaldo ជា​ដើម។ គ្រាន់​តែ​រូប​ថត​ម្ចាស់​បទ "In My Blood” ២​សន្លឹក​នេះ​បាន​បញ្ចេញ​ភ្លាម អ្នក​គាំទ្រ​ទាំង​អស់​របស់​លោក​ទូទាំង​ពិភពលោក​បាន​ភ្ញាក់​ផ្អើល​និង​ចែក​រំលែក​រូប​ភាព​ទាំង​នេះ​យ៉ាង​ច្រើន​គ្រប់​ទី​កន្លែង។

គូស​បញ្ជាក់​ថា​នេះ​គ្រាន់​តែ​រូប​ភាព​២​សន្លឹក​ដំបូង​តែ​ប៉ុណ្ណោះ Shawn Mendes និង​បញ្ចេញ​រូប​ថ្មីៗ​ទៀត​ជា​បន្ទាប់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ៕

ប្រភព៖ Billboard ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់