• 2019-02-18 03:05:00
  • ស្ទីលតារា

ស្មោះស្ម័គ្រមែន! តារាទាំងនេះសុខចិត្តសាក់រូបគូស្នេហ៍ បង្ហាញក្តីស្រលាញ់ដោយគ្មានញញើត

  • 2019-02-18 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​កាន់​តែ​បង្ហាញ​ទំហំ​ចិត្ត​ស្រលាញ់​​ខ្លាំង ​មិន​អាច​កាត់​ថ្លៃ​បាន​សម្រស់​ម្ចាស់​ចិត្ត​ខ្លួន តារា​​បី​ដូង​បាន​សម្រេច​សាក់​រូប និង​ឈ្មោះ​មនុស្ស​ជា​ទី​ស្រលាញ់​ខ្លួន​ ដោយ​មិន​រុញ​រា។ ​សុខ​ចិត្ត​លះបង់​សាច់ មិន​ខ្លាច​ការ​ឈឺ​ចាប់​បែប​នេះ ​​ទង្វើ​នេះ​កាន់​​តែ​ធ្វើ​ឲ្យ​ទស្សនិកជន ​​លាន់​មាត់​​គ្រប់​គ្នា​ពី​ការ​លះ​បង់​ចំពោះ​គូស្នេហ៍​របស់​ខ្លួន។​​

១. G-Devith

​តារា​ចម្រៀង​ខ្ពស់​ស្រលះ​រូប​នេះ ​បាន​សាក់​រូប​​កញ្ញា ​ទេព ​បូ​ព្រឹក្ស ​នៅ​ដើម​ដៃ​របស់​ខ្លួន​យ៉ាង​ធំ ​ដោយ​មាន​ទាំង​ដាក់​ពណ៌​ស្រស់​ស្អាត​ថែម​ទៀត​ផង។ នេះ​ជា​សក្ខីយ​ភាព​មួយ​បង្ហាញ​ថា ​ក្រៅ​ពី​ម្ចាស់​បទ ​"​ឈូស​ទឹក​កក​" ​ G-Devith ​គ្មាន​នា​រី​ណា​ផ្សេង​មក​ជំនួស​បាន​ឡើយ បើ​ទោះ​បូ​ព្រឹក្ស​តែង​ប្រច័ណ្ឌ​លោក​ញឹក​ញាប់​ក៏​ដោយ។

ពេល​ឃើញ​គូ​ស្នេហ៍​ខ្លួន​សាក់​រូប​​បែប​នេះ តារា​ចម្រៀង​នៅ​ផលិត​ហង្សមាស​សប្បាយ​ចិត្ត​ និង​សង្ឃឹម​ថា​រូប​នេះ​មិន​ត្រឹម​ស្ថិត​នៅ​លើ​ដៃ​ទេ តែ​ស្ថិត​នៅ​ក្នុង​បេះ​ដូង​របស់​តារា​មក​ពី​​ខេត្ត​បាត់​ដំបង​ផង​ដែរ។

២. សាន ផា​និត

អ្នក​ណា​ក៏​ដឹង​ថា ​ដើម្បី​បញ្ជាក់​ក្តី​ស្រលាញ់​មិន​អាច​កាត់​ថ្លៃ​បាន ​ម្ចាស់​បទ​ "​ទូរស័ព្ទ​ប្រាប់​ផង​" ​បាន​សាក់​ឈ្មោះ ​កែវ នី​សា ​នៅ​ដើម​ទ្រូង​ខាង​ឆ្វេង កាល​នៅ​ជា​សង្សា​នឹង​គ្នា។ ​ក្រោយ​​ពី​បែក​គ្នា ​ហើយ​តារា​ចម្រៀង​រូប​នេះ​មាន​ប្រពន្ធ​កូន​ តែ​ភ្លាម​ៗ​ស្នាម​សាក់​នេះ​មិន​ទាន់​លុប​ចោល​ឡើយ។ ​ចំណែក​ ប្រពន្ធ​របស់​សាន ផា​និត ​ទោះ​ឃើញ​ស្នាម​សាក់​ឈ្មោះ​អតីត​សង្សា​លើ​ដើម​ទ្រូង​ប្ដី ​ក៏​មិន​ខឹង​តែ​បែរ​ជា​ឲ្យ​ប្តី​នៅ​រក្សា​ស្នាម​សាក់​នេះ​ទៅ​វិញ ដែល​ទឹក​ចិត្ត​នេះ​ធ្វើ​ឲ្យ​លោក​សាន ​ផា​និត​ ក្ដុកក្ដួល កាន់​តែ​អាណិត​ស្រលាញ់​ប្រពន្ធ​ទ្វេ​ដង។ ​

ទោះ​យ៉ាង​ណា ​ម្ចាស់​បទ​"ភ្លេង​ការ​" ​មិន​អាច​បន្ត​ទុក​ស្នាម​សាក់​នេះ​ទៀត​ឡើយ ​ដោយ​លោក​បាន​សម្រេច​ចិត្ត​លុប​ចោល ហើយ​ដាក់​ឈ្មោះ​កូន​ប្រុស​បណ្ដូល​ចិត្ត​របស់​ខ្លួន​វិញ។

៣. អេង ឬទ្ធី

ក្រៅ​ពី​បង្ហាញ​ទំហំ​ស្រលាញ់​ស្ទើរ​អស់​ពី​ពោះ ​សម្រាប់​ពិធីការីនី ​ស៊ឹម សូលីកា និង​កូន​ស្រី​ ​លោក អេង ​ឬទ្ធី ​នៅ​សាក់​រូប​ម្ចាស់​ចិត្ត​លើ​ដើម​ទ្រូង​បន្ថែ​ម​ទៀត។

​ចំណង​ស្នេហ៍​​អ្នក​ទាំង​ពីរ​បាន​បើក​ចំហ ​និង​បង្ហាញ​ភាព​ផ្អែ​ម​ល្ហែម​​​យ៉ាង​ត្រជាក់​ចិត្ត ​ប្រៀប​ដូច​ជា​ស្រមោច​និង​ស្ករ ដែល​មើល​ទៅ​សុភមង្គល​​គ្រួសារ​​នេះ​ពោរពេញ​ដោយ​ក្តី​សុខ។​​

អត្ថបទ៖ លឹម សុនា

មតិយោបល់