• 2019-02-20 07:35:00
  • ស្ទីលតារា

ប៉ុន្មាន​សន្លឹក​ពី ម៉ារី ស្លៀក​ឈុត​កែច្នៃ​ពី​ប្លាស្ទិក​ឡូយ​ខ្លាំង​ដូច​ដកស្រង់​ចេញ​ពី​រឿង​វិទ្យាសាស្ត្រ

  • 2019-02-20 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 55

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​អ្នក​ជំនាញ​ថត​រូប​សញ្ជាតិ​បារាំង​លោក Jeremie Montessuis បាន​សហការ​គ្នា​ជាមួយ​តារា​សម្ដែង ម៉ារី និង​អ្នក​ច្នៃ​ម៉ូដ​ យុន រតនៈ ដើម្បី​ថត​រូប​លក្ខណៈ​វិទ្យាសាស្ត្រ​យ៉ាង​ពិសេស​​ដោយ​ប្រើ​ប្រាស់​សម្លៀក​បំពាក់​កែច្នៃ​ពី​ប្លាស្ទិក​ទាំង​ស្រុង។

ឈុត​គ្រង​ដោយ​តារា​ម៉ូដែល កែវ ចាន់សូនីន
ឈុត​គ្រង​ដោយ​តារាម៉ូដែល នៅ គីមមួយ

ចំពោះ​ការ​ថត​រូប​នេះ គឺ​ក្នុង​គោល​បំណង​បង្ហាញ​ការ​ច្នៃ​ប្រឌិត​ថ្មី​ប្លែក​មួយ​ក្នុង​ការ​ថត​រូប​ ក៏​ដូច​ជា​បង្ហាញ​ការ​ច្នៃ​ម៉ូដ​ពី​ប្លាស្ទិក​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ។​ ឈុត​សម្លៀក​បំពាក់​ទាំង​២​ ដែល​គ្រង​ដោយ​ ម៉ារី​ នេះ​ធ្លាប់​បង្ហាញ​ខ្លួន​រួច​មក​ហើយ​នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ដើម្បី​បរិស្ថាន​ ភ្នំពេញ​ស្អាត​កាល​ពី​ចុង​ឆ្នាំ​មុន​។ ដោយ​មាន​ការ​សហការ​គ្នា​រវាង​អ្នក​ជំនាញ​ថត​រូប​ Jeremie ព្រម​ទាំង​អ្នក​ច្នៃ​ម៉ូដ​ រតនៈ ពួក​គេ​​ក៏​បង្កើត​នូវ​ទស្សនីយភាព​ដ៏​ប្លែក​មួយ​ ចូលរួម​ដោយ​ ម៉ារី ជា​ម៉ូដែល។

ម៉ារី លោក រតនៈ និង​លោក Jeremie

នេះ​ជា​បណ្ដា​រូប​ថត​ប្លែក​ៗ​ ពី​ម៉ារី​ស្លៀក​ឈុត​កែច្នៃ​ពី​ប្លាស្ទិក៖

រូបថត៖ ផ្ដល់សិទ្ធពី Jeremie Montessuis

ឈុត​កែច្នៃ​ពី​ប្លាស្ទិក​ពី យុន រតនៈ

អត្ថបទ៖ ធារ៉ូ

មតិយោបល់