• 2019-02-21 03:05:00
  • ព័ត៌មាន

ភ្ញាក់មិនស្ទើរ! បរវកញ្ញា Miss Planet Cambodia គ្រងសុទ្ធតែស្បែកជើងមាសអមនឹងឈុតតំណាងជាតិពេលប្រកួតកម្មវិធី

  • 2019-02-21 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី​ប្រកួត​សម្រស់​ Miss Planet International 2019 ​ខាង​មុខ​នេះ ​ដែល​មាន​កញ្ញា ​រី​ចំណាន ​កល្យាន ​ជា​បេក្ខភាព​តំណាង​កម្ពុជា ​ចូល​រួម​ការ​ប្រកួត​ដ៏​ធំ​នេះ ត្រូវ​បាន​គេ​បង្ហើប​​ឲ្យ​ដឹង​ថា ឈុត​តំណាង​ជាតិ មាន​ឈ្មោះ ​"​ធី​តា មហា​សង្ក្រាន្ត​" ​បាន​បញ្ចប់​ការ​ច្នៃ​រួច​រាល់​ហើយ។ ​

កាន់​តែ​ពិសេស​ជាង​នេះ​ទៀត ​​ក្នុង​ឈុត​នេះ ​បវរកញ្ញា​កម្ពុជា ​ពាក់​ស្បែក​ជើង​មាស ​ដើម្បី​គ្រង​ឲ្យ​កាន់​តែ​ស្រស់​ស្អាត​រួម​គ្នា​ ជាមួយ​ឈុត​តំណាង​ជាតិ​។

​​បើ​តាម​ Miss Planet Cambodia page ​បាន​​សរសេរ​ថា ៖ "រួច​រាល់​សម្រាប់​ឈុត « ធី​តា មហា​សង្ក្រាន្ត» ស្បែក​ជើង​មាស ដែល​ច្នៃ​ដោយ​ក្រុម​ការងារ Miss Planet Cambodia។  មើល​លេង​សិន​ទៅ​បង​ប្អូន អ្នក​ចេះ​អ្នក​ដឹង អ្នក​ស្គាល់ ជួយ​បន្ថែម​យោបល់​ផង អរគុណ ព្រោះ​សមត្ថភាព​និង​លទ្ធភាព​ក្រុម​ការងារ​យើង មាន​ដែន​កំណត់"។

​កម្មវិធី​ប្រលង​នេះ ​រៀប​ចំ​ឡើង​ចាប់​ពី​ថ្ងៃ​ ២៣ កុម្ភៈ ដល់​ថ្ងៃ ០១ មិនា ២០១៩ ដោយ​​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ និង​មាន​បេក្ខនារី​ស្រស់​ស្អាត​​ជាង​៤០​ប្រទេស​ចូល​រួម​ផង​ដែរ៕  

រូបភាព៖ Miss Planet Cambodia

អត្ថបទ៖ លឹម សុនា

មតិយោបល់