• 2019-02-21 06:55:00
  • ចម្រៀង

គ្រោង​តាំង​ពី​ឆ្នាំ​មុន​ តារា​ចម្រៀង​ខ្មែរ​នៅ​អាមេរិក​មួយ​រូប​បញ្ចេញ​ចម្រៀង​និយាយ​ពី​សម័យ​ខ្មែរ​ក្រហម

  • 2019-02-21 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ស៊ុប​ ផា​ គឺ​ជា​តារា​ចម្រៀង​មួយ​រូប​ មាន​សញ្ជាតិ​ខ្មែរ​ប៉ុន្តែ​បាន​កើត​និង​រស់​នៅ​សហរដ្ឋ​អាមេរិក​រហូត​មក​ ដោយ​សារ​តែ​មាន​ទឹក​ចិត្ត​ស្រលាញ់​ប្រទេស​កម្ពុជា​ដែល​ជា​ឈាម​ជ័រ​របស់​ខ្លួន​ ព្រម​ទាំង​ស្ដាប់​រឿង​រ៉ាវ​របស់​ឪពុក​ម្ដាយ​ផង​នោះ ទើប​លោក​សម្រេច​ចិត្ត​សរសេរ​បទ​ចម្រៀង​នេះ​ចេញ​មក។

ថ្មីៗ​នេះ​ ស៊ុប ទើប​តែ​បាន​មក​ដល់​ប្រទេស​កម្ពុជា​ ដោយ​បាន​ជជែក​ដេញ​ដោល​នៅ​ក្នុង​វីដេអូ​សម្ភាសន៍​មួយ​ជាមួយ Sabay ហើយ​ឆ្លៀត​ក្នុង​ឱកាស​នោះ​លោក​ក៏​បាន​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​ ហើយ​ថត​វីដេអូ​ចម្រៀង​សម្រាប់​បទ "គ្រួសារ​ខ្ញុំ​ក្នុង​របប​ខ្មៅ​ងងឹត" បន្ទាប់​ពី​គ្រោង​ថត​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ។ នេះ​គឺ​ជា​បទ​ចម្រៀង​ទី​២​របស់​លោក ដែល​ច្រៀង​ជា​ភាសា​ខ្មែរ ដោយ​កាល​ពី​ឆ្នាំ​មុន​លោក​បាន​បញ្ចេញ​បទ​ចម្រៀង "ស្នេហ៍ពិត" ទទួល​បាន​ការ​គាំទ្រ​គួរ​ឲ្យ​កត់​សម្គាល់។

ឆ្លើយ​តប​មក​កាន់​ Sabay តារា​រូប​នេះ​បញ្ជាក់​ថា ចំពោះ​បទ​ថ្មី​ "គ្រួសារ​ខ្ញុំ​ក្នុង​របប​ខ្មៅ​ងងឹត" លោក​ចំណាយ​ពេល​សរសេរ​និង​ថត​បទ​ភ្លេង​ទំនុក​ច្រៀង​អស់​រយៈ​ពេល​ដល់​ទៅ​៣​ខែ​ឯណោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​ក៏​មាន​គម្រោង​បញ្ចេញ​បទ​ចម្រៀង​ទាក់ទង​នឹង​សម័យ​កាល​នេះ​ជា​បន្តបន្ទាប់​ផង​ដែរ។ មូល​ហេតុ​ចម្បង​មួយ​ ដែល​លោក​ផលិត​បទ​ចម្រៀង​ប្រភេទ​នេះ​គឺ គោល​បំណង​ចង់​រំលែក​ទុក្ខ​ទៅ​ដល់​អ្នក​ដែល​ធ្លាប់​ឆ្លង​កាត់​ផ្ទាល់​ក៏​ដូច​ជា ច្រៀង​ឲ្យ​កូន​ខ្មែរ​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក​បាន​ដឹង​ខ្លះ​ៗ​ពី​ប្រទេស​ជាតិ​កំណើត​ផង​ដែរ៕

ទស្សនា​វីដេអូ​ចម្រៀង​ខាង​ក្រោម៖

អត្ថបទ៖ ធារ៉ូ

មតិយោបល់