• 2019-02-25 03:43:18
  • ព័ត៌មាន

តម្លៃខ្លួនមិនទាបមែន តែពេល​ចូលរួមកម្មវិធីម្ដងៗ តារាស្រីល្បីៗថៃក៏ចំណាយ​ច្រើនណាស់ដែរ

  • 2019-02-25 03:43:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​ថៃ​ល្បីៗ​មួយ​ចំនួន​ តែ​ទទួល​បាន​កម្រៃ​ជា​ច្រើន​ក្រោយ​បង្ហាញ​ខ្លួន​ជា​កិត្តិយស​ក្នុង​កម្មវិធី​នីមួយៗ ដោយ​ក្នុង​នោះ​គឺ​ចាប់​ពី​ចន្លោះ​ ១៥០ ០០០ ដល់​ ៤០០ ០០០បាត ផ្អែក​តាម​ភាព​ល្បី​ល្បាញ​របស់​ពួកគេ​ម្នាក់ៗ។

បើ​ទោះ​ពួកគេ​ ទទួល​បាន​តម្លៃ​ខ្លួន​ច្រើន​ក៏​ពិត​មែន​ពេល​ចូលរួម​កម្មវិធីផ្សេងៗ​ ប៉ុន្តែ​តារា​ស្រី​ទាំង​នោះ​ក៏​ត្រូវ​ចំណាយ​ច្រើន​ដែរ​ទៅ​លើ​អ្វីៗជា​ច្រើន។ តួ​យ៉ាង​ពួកគេ​ត្រូវ​ចំណាយ​លើ​អ្នក​ជំនាញ​ផាត់​មុខ​ល្បីៗ ឲ្យ​មក​តុបតែង​មុខមាត់​ ធ្វើ​សក់ជា​ដើម​ ដោយ​ត្រូវ​ចំណាយ​ចាប់​ពី ១ម៉ឺនបាត​ឡើង​ទៅ (ប្រហែល​ ៣១៩ដុល្លារឡើង)។

គិត​ដល់​សម្លៀកបំពាក់​វិញ​ ពេល​ខ្លះ​ពួកគេ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ម្ចាស់​ Brand ក្នុង​ស្រុក​ ដោយមិន​បាច់​ចំណាយ​លុយទៅ​ទិញ​ ប៉ុន្តែ​នៅ​មាន​ពេល​ខ្លះ​ទៀត​ពួកគេ​ជៀស​មិន​ផុត​ពី​យក​ប្រាក់​ផ្ទាល់​ខ្លួន​ទៅ​ចំណាយដែរ។

ចំណុច​ផ្សេង​ទៀត​ តារា​ទាំង​នោះ​ ក៏​ត្រូវ​គិតគូរ​ដល់​អ្នក​ចាត់​ការ​ទូទៅ​របស់​ពួកគេ​ ដោយ​ត្រូវ​ចំណាយ​ ១០​ភាគ​រយ​នៃ​តម្លៃ​ខ្លួន​សរុប​ សម្រាប់​ការ​មើល​ថែ និង​ចាត់ចែង​ការងារ​គ្រប់ពេល​វេលា។

ជា​ចុង​ក្រោយ​ គឺ​ពួកគេ​ក៏​ត្រូវ​បង់​ពន្ធ​ដែរ ប៉ុន្តែ​វា​គ្មាន​ព័ត៌មាន​ច្បាស់​លាស់​ណាមួយ​បញ្ជាក់​ថា​ ពួកគេ​ត្រូវ​បង់​ប៉ុន្មាន​ភាគរយ​នោះ​ទេ៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់