• 2019-02-25 03:50:00
  • ភាពយន្ត

ចង់បង្កើតស្នាដៃផលិតភាពយន្តជាមួយផលិតករខ្មែរអាមេរិក ពេលនេះឱកាសមាសបានមកដល់ហើយ

  • 2019-02-25 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​មាន​ទេព​កោសល្យ​ពិសេស​លើ​ជំនាញ​សិល្បៈ​ និង​ការ​រចនា​ក្នុង​វិស័យ​ភាព​យន្ត និង​ទូរទស្សន៍ ហើយ​ចង់​បង្ហាញ​ស្នា​ដៃ​របស់​ខ្លួន​ឲ្យ​មហាជន​គ្រប់​រូប​បាន​ដឹង ​ពេល​នេះ​ជា​ឱកាស​មាស​ហើយ​។

លោក​ស្រី ​សាន ស៊ី​ណា កូន​ខ្មែរ​អាមេរិក ជា​វិចិត្រករ​ខាង​ផ្នែក​ Visual Effect ​និង​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ទូរទស្សន៍​លំដាប់​ពិភព​លោក​ដ៏​ល្បី​ល្បាញ​នៅ​ឯ​សហរដ្ឋ​អាមេរិក បាន​ផ្តល់​ឱកាស​ដោយ​ត្រូវ​ការ​បេក្ខជន​មាន​សមត្ថភាព ផ្នែក Illustrating ​ផ្នែក​កាត់​ត​ភាព​យន្ត ផ្នែក Visual Effect ​ឬ​មាន​ក្តី​ស្រលាញ់​ចំពោះ​វិស័យ​ភាព​យន្ត​ជា​រួម។

​​លោក​ស្រី​បាន​ផ្តល់​ឱកាស​ដល់​អ្នក​មាន​សមត្ថភាព​ទាំង​អស់ និង​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​ដែល​ស្រលាញ់​វិស័យ​ភាព​យន្ត​ចូល​រួម​ឲ្យ​បាន​កុះ​ករ។ ​សម្រាប់​អ្នក​មាន​ចំណាប់​អារម្មណ៍​អាច​ផ្ញើរ​ប្រវត្តិរូប​សង្ខេប​តាម​រយៈ​ TALENT@catchdvfx.com ​ដោយ​ថ្ងៃ​ឈប់​ទទួល​ពាក្យ​ត្រឹម​​ថ្ងៃ​១ ខែ ​មិនា ឆ្នាំ ២០១៩៕

អត្ថបទ៖ លឹម សុនា

មតិយោបល់