• 2019-02-26 03:44:30
  • ព័ត៌មាន

តារាប្រុស ៤គូនេះ ជា​មិត្តរួម​បន្ទប់ស្និទ្ធនឹងគ្នា​បំផុត​ក្នុង​ចំណោមក្រុម K-pop ទាំងអស់

  • 2019-02-26 03:44:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​ក្រុម​តារា​ K-Pop ដែល​ត្រូវ​ចែក​បន្ទប់​គ្នា​គេង​នៅ​ក្នុង​អគារ​ស្នាក់​នៅ​របស់​ពួកគេ ជាពិសេស​ឆ្នាំ​ដំបូងៗ​ដែល​ពួកគេបង្ហាញ​មុខ​លើ​វិថី​សិល្បៈ។ ការ​រស់​នៅ​ជាមួយ​គ្នា​ គឺ​ជា​ឱកាសសម្រាប់​តារា​ទាំង​នោះ​បង្កើត​ទំនាក់​ទំនង​កាន់​តែ​ជិតស្និទ្ធ​ លើស​ពី​មិត្តរួម​ក្រុម​ទៅ​ទៀត។ តើ​មាន​អ្នកណា​ខ្លះ​ដែរ ដែល​ត្រូវ​បាន​អ្នក​គាំទ្រ​លើក​ថា​ជា​ដៃគូ​ដ៏​ល្អ​នឹង​គ្នា មក​ដឹង​ដូចតទៅ៖

១. Suho និង​ Sehun (ក្រុម EXO)

ទំនាក់​ទំនងរវាង​មេក្រុម និង​សមាជិក​ក្មេង​ជាងគេ​របស់​ EXO ទាក់ទាញ​ចំណាប់អារម្មណ៍​ Fan ជា​ច្រើន។ កាល​រស់​នៅ​ជុំ​បន្ទប់​ជាមួយ​គ្នា​ អ្នក​ទាំង​ ២​បាន​បង្កើត​អនុស្សាវរីយ៍​រាប់​មិនអស់​ និង​ស្រឡាញ់​រាប់​អាន​គ្នា​ប្រៀប​ដូច​បងប្អូន​រួម​ផ្ទៃ។

២. Jin និង​ Suga (ក្រុម BTS)

អ្នក​ទាំង​ ២​ក៏​ត្រូវ​គេ​អួត​សរសើរ​ពី​មិត្តភាព​មិន​អាច​កាត់​ថ្លៃ​បាន​ដែរ ក្នុង​នាម​ជា​មិត្ត​រួម​បន្ទប់​ជាមួយ​គ្នា។ ស្របពេល​ Jin និង​ Suga សុទ្ធ​តែ​ជា​សមាជិក​មាន​អាយុ​ច្រើន​ជាង​គេ​ក្នុង​ក្រុម​ ដូចនេះ​មើល​ទៅ​ពួកគេ​ ហាក់​យល់​ពី​គ្នា​ច្រើន​ជាង​សមាជិក​ដទៃ។

៣. BamBam និង Yugyeom (ក្រុម GOT7)

សមាជិក​ ២​នាក់​នេះ​ ត្រូវគ្នា​ណាស់ កាល​នៅ​បន្ទប់​ជាមួយ​គ្នា​ តែ​បើទោះ​ពេល​នេះ​ពួកគេ​លែង​គេង​ជាមួយ​គ្នា​ក៏​ដោយ​ ក៏​ទំនាក់ទំនង​ជិតស្និទ្ធ និង​ក្ដី​ស្រឡាញ់​ដូច​បងប្អូន​ល្អ​ ពួកគេ​នៅ​តែ​រក្សា​ជា​និច្ច។

៤.  Jaehyun និង​ Haechan (ក្រុម NCT)

បើ​ទោះ​ជា​ការ​បែងចែក​​បន្ទប់គ្នាគេង​សម្រាប់​ក្រុម​ NCT ត្រូវ​បាន​ផ្លាស់​ប្ដូរ​ ប៉ុន្តែ​ Jaehyun និង​ Haechan បាន​បន្សល់​ទុក​នៅ​អនុស្សាវរីយ៍ជា​ច្រើន។ ទំនាក់ទំនង​ជិតស្និទ្ធ​របស់​អ្នក​ទាំង​ ២​ពិត​ជា​គួរ​ឲ្យ​កោតសរសើរ​ ហើយ​ពេល​ឃើញ​បែប​នេះ​ ប្រាកដ​ណាស់​អ្នក​គាំទ្រ​ក៏​សប្បាយ​ចិត្ត​ដែរ។

៥. Wonwoo និង S. Coups (ក្រុម Seventeen)

នៅ​ពេល​ Seventeen ផ្លាស់​ទៅ​រស់​នៅ​កន្លែង​ស្នាក់​ថ្មី​ S.Coups ដែល​ជា​មេក្រុម​ត្រូវ​ចែក​បន្ទប់​ជាមួយ​នឹង​ Wonwoo។ ដោយសារ​ជា​មនុស្ស​ចូលចិត្ត​លេង​ហ្គេម​ដូចគ្នា​ អ៊ីចឹង​ហើយ​ពួកគេ​ពិត​ជា​ត្រូវ​គ្នា​ណាស់​ បេះ​មិន​ចង់ចេញ​ទេ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់