• 2019-02-26 04:25:29
  • ចម្រៀង

ទីបំផុត​រកឃើញមុខ​ម្ចាស់​ពានក្នុង​​កម្មវិធី​​ "​ស្នាដៃ​កូន​ខ្មែរ​សម្រាប់​មាស​​ សុខ​សោភា​”​​​

  • 2019-02-26 04:25:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មា​ន ៥​ស​ប្តា​ហ៍ចុង​ក្រោយនេះ តារា​ច​ម្រៀង​សំឡេង​ស្រ​ទ​ន់ មាស សុខ​សោភា បាន​បង្ហាញ​បទ​ច​ម្រៀង​ថ្មី​រៀ​ង​រាល់​ស​ប្តាហ៍ ម្តង​មួយ​បទៗ​​ ដែល​ស្នាដៃ​អ្នកនិពន្ធ​​​នៃ​កម្មវិធី​​ "​ស្នាដៃ​កូន​ខ្មែរ​សម្រាប់​មាស​​ សុខ​សោភា​”​ ដែល​ធ្វើ​ឱ្យ​ទស្ស​និក​ជន ក៏ដូចជា​អ្នកគាំទ្រ​បាន​ជជែក​វែកញែក​​​ហើយ​ចង់ដឹងថា​តើ​បទ​ណា​ដែល​ជា​បទ​ជយលាភី​ក្នុង​កម្មវិធី​នេះ​។ ​​

ដោយឡែក​កាលពី​ល្ងាច​ថ្ងៃទី ២៤ ធ្នូ នេះ​​​​កម្មវិធី​​​ Olatte Concert ដែល​ធ្វើ​ការផ្សាយ​ផ្ទាល់​តាម​រយៈ​ស្ថានីយ៍​ទូរ​ទស្សន៍ CTN​ បាន​បញ្ចូល​កម្មវិធី​ពិសេស​មួយ​ដោយមាន​វត្តមាន​​​កញ្ញា មាស សុខ​សោភា ចូលរួម​បកស្រាយ បទ​ច​ម្រៀង​៥​បទ របស់​បេក្ខជន​​​នៃ​កម្មវិធី​"​ស្នាដៃ​កូន​ខ្មែរ​សម្រាប់​មាស​​ សុខ​សោភា​”​ ដោយផ្ទាល់​​ ហើយ​បាន​ប្រកាស​ជយលាភី​ភ្លាមៗ តែម្តង​ដែល​ក្នុង​នោះ៖

  • ជយលាភី​លេខ​១​បាន​ទៅ​បទ "​ព្រោះ​គេ​មនុស្ស​ដំបូង" និពន្ធ​ដោយ បេក្ខជន​មកពី​​ខេត្ត​កណ្តាល​​ ងឿ​យ ប៊ុន​រ័ត្ន (Ah Roman)​
  • ជយលាភី​លេខ​២​បាន​ទៅ​បទ​ "ខ្ញុំ​កំពុងឈឺ" និពន្ធ​ដោយ បេក្ខជន​រាជធានី​ភ្នំ​ពេញ​​​​ ឆុន​​​ រ៉ា​ឆា​ត់ (Chhon Rachhat)​
  • ជយលាភី​លេខ​៣​បាន​បទ "ថ្ងៃ​ជួប​ថ្ងៃ​ព្រាត់" និពន្ធ​ដោយ​បេក្ខជន​​​​​រាជធានី ភ្នំពេញ រិន ឆោម​វីរៈ​​ និង សំណាង ឧត្តម​
  • ជយលាភី​លេខ​៤​បាន​បទ "នៅ​ក្រ​មុំមិនបាន​ដើរលេង" និពន្ធ​ដោយ​បេក្ខជន​​​​រាជធានី ភ្នំពេញ​​ គង់ សំអន​
  • ជយលាភី​លេខ​៥​បាន​បទ​​ "លង់​ស្នេហ៍​អ្នក​បាត់​ដំបង" និពន្ធ​ដោយ​បេក្ខជន​​​​ខេត្ត​​​ពោធិ៍សាត់​​ ស៊ឹម​​ សុ​ភ័​ណ្ឌ​

​​កម្មវិធី​ប្រកួតប្រជែង​ដែល​ឧបត្ថម្ភ​ដោយ ទឹក​ភេសជ្ជៈ​ជំនួយ​ដល់​សម្រស់ និង​សុខភាព OLATTE នេះ​​ គឺ​បាន​ធ្វើឡើង​តាំងពី​ខែតុលា ឆ្នាំ ២០១៨​​ដោយ​បទ​ច​ម្រៀងជាង ២០០​បទ របស់​បេក្ខជន​​ ជិត​២០០​នាក់​​ ដែល​បាន​ផ្ញើមកកាន់​កម្មវិធី ​​ហើយ​បាន​ជ​ម្រុះ​​​បន្តបន្ទាប់​រហូតដល់​វ​វ​គ្គ​៥​បទ​ចុងក្រោយ​នេះ​។ យ៉ាងណា​មិញ បេក្ខជនជ​យ​លា​ភី ទទួលបាន​ប្រាក់រ​ង្វាន់​​ ចំនួន ៤​លាន​រៀល និង​ទទួលបាន​ពាន​ដែល​ច្នៃ​ដោយ​កូន​ខ្មែរ​​​ពី​ក្រុមហ៊ុន​​ AM-STAR Co.,Ltd.​​ ៕

សកម្មភាព​ចែកពាន៖

រូបភាព៖ ផ្តល់ដោយក្រុមហ៊ុនOLATTE

មតិយោបល់