• 2019-02-26 04:18:22
  • ជីវិតតារា

អបអរសាទរ! Rain និង​ Kim Tae Hee មាន​កូន​ ១ទៀតហើយ

  • 2019-02-26 04:18:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ល្អ​កើត​មាន​ជា​ថ្មី​សម្រាប់​គ្រួសារ​របស់​តារា​ប្រុស​ស្រី​ប្រចាំកូរ៉េ​ខាង​ត្បូង​ Rain និង​ Kim Tae Hee ពេល​លេច​ព័ត៌មាន​ថា​ Tae Hee កំពុង​មាន​ផ្ទៃ​ពោះ​កូន​ទី ២។

នៅ​ថ្ងៃទី​ ២៦ ខែ​កុម្ភៈ​នេះ​ ក្រុមហ៊ុន​ BS Company ដែល​ជា​អ្នក​គ្រប់គ្រង​របស់​តារា​សម្ដែង​ Kim Tae Hee បាន​ប្រកាស​ដំណឹង​ល្អទៅ​កាន់​មហាជន​ឲ្យ​ដឹង​ថា៖ "ថ្មីៗ Kim Tae Hee បាន​ដឹង​ថា​ខ្លួន​កំពុង​ពពោះ​កូន​ទី ២ ហើយ​អំឡុង​ខែ​កញ្ញា​ ឆ្នាំ​នេះ​ នាង​នឹង​ក្លាយ​ជា​ម្ដាយ​កូន​ ២​ជាផ្លូវការ។ Kim Tae Hee ដែល​បាន​ស្វាគមន៍​កូន​ស្រី​ដំបូង​កាល​ពី​ខែ​តុលា​ ឆ្នាំ ២០១៧ បច្ចុប្បន្ន​កំពុង​សម្រាក​មើល​ថែ​ខ្លួន និង​ទារក​ក្នុង​ផ្ទៃអមនឹង​សេចក្ដី​អំណរ​ពេញ​បេះដូង។ យើង​សូម​ថ្លែង​ការ​អរគុណ​ចំពោះ​អ្នក​គ្រប់គ្នា ដែល​តែង​តាមដាន​ពីសុខទុក្ខ​របស់​តារា​ស្រី​រូបនេះ ជាមួយ​នឹង​ទឹក​ចិត្តស្រឡាញ់​ និង​ផ្ដល់​នូវភាព​កក់ក្ដៅ​ ព្រម​ទាង​អស់​សុំ អ្នក​ទាំង​អស់​គ្នាអបអរសាទរ​ស្វាគមន៍​ដល់​ជីវិត​ថ្មី​មួយ​នេះ​ផង"។

តារាសម្ដែង​ Kim Tae Hee បាន​រៀបការ​ជាមួយ​ Rain កាល​ពី​ខែ​មករា ឆ្នាំ ២០១៧ បន្ទាប់​ពី​ទាក់ទង​គ្នា​បាន​ប្រមាណ​ ៥​ឆ្នាំ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់