• 2019-02-26 07:48:17
  • ស្ទីលតារា

ច្រើនសន្លឹកស្អាតទាក់ភ្នែក ពីកូនស្រីតារាកំប្លែងស្រីលាភ សម្រស់កាន់តែធំកាន់តែទាក់ទាញខ្លាំង

  • 2019-02-26 07:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ រូបភាពជាច្រើនសន្លឹករបស់កញ្ញា​ ទីទីតារាពន្លកថ្មី និងជាកូនស្រីរបស់តារាកំប្លែងដ៏មានប្រជាប្រិយភាព ស្រីលាភ ត្រូវបាន​បង្ហាញព្រោងព្រាតពេញបណ្តាញសង្គមហ្វេសប៊ុក និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិរបស់នាង។​

រាល់រូបភាពជាច្រើនសន្លឹក ជាមួយនឹងការតែងខ្លួនយ៉ាងទាន់សម័យរបស់នាង ត្រូវបានមហាជនជាច្រើនមានការកោតសរសើរគ្រប់គ្នា ដែលមិនត្រឹមតែមានសមត្ថភាពល្អតាំងតែពីក្មេង ចំណែកឯរូបសម្រស់វិញក៏ស្អាតមិនណយដែរ។

ជាក់ស្តែងបើងាកមកមើលរូបសម្រស់របស់តារាវ័យក្មេង ប្អូនស្រីទីទី រូបនេះ នាងកាន់តែធំកាន់តែស្អាតកាន់តែខ្លាំងឡើង ក្រោយបានល្បីឈ្មោះនៅក្នុងសង្គមសិល្បៈ ត្រឹមមួយរយៈពេលដ៏ខ្លីមានទេពកោសល្យមិនចាញ់អ្នកម្តាយ ពិសេសនាងចូលរួមសម្តែងរឿងភាគកំប្លែងខ្លីៗ របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន និងសម្តែងក្នុងខ្សែ ភាពយន្តភាគធំរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស រឿង "កូនពស់កេងកង"ផងដែរ ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រ ស្របពេលដែលសមត្ថភាពសម្តែងរបស់នាងល្អគួរឲ្យសរសើរ ដណ្តើមទីផ្សារការងារសិល្បៈជាច្រើន៕

មើលរូបភាបស្រស់ស្អាតខាងក្រោម៖

រូបភាពពីFB Page៖ Mrr Phing Photographs & Photography

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់