• 2019-02-28 02:42:41
  • ភាពយន្ត

បះសក់ហើយ ចុកពោះទៀត! រឿង "តាក់ស៊ីដឹកខ្មោច" របស់ហុងកុងត្រៀមបញ្ចាំងទៀតហើយ

  • 2019-02-28 02:42:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ខែមីនា នេះ​​ទូរ​ទស្សន៍ PNN នឹង​​នាំមក​ជូន​នូ​វ​រឿង​ភាគ​ហុងកុង​ខ្សែ​ទៀត ដែល​បង្កប់​នូ​វ​ចំណងទាក់ទាញ​អោយ​ចង់​តាមដាន​និង​រំ​ភើ​ប​រន្ធត់ គឺ​រឿង «​តាក់ស៊ី​ចាប់​ខ្មោច​»។ នេះ​គឺ​ជា​ផ្ទាំង​ទស្សនីយភាព​ដ៏​សម្រិតសម្រាំង​ ក្នុង​អត្ថរូប​ខុសប្លែក​ពី​រឿង​ភាគ​ផ្សេងៗ ដោយ​មាន​ច​ម្រុះ​នូវ​ឈុត​ឆាក​កំប្លុកកំប្លែង ព្រឺ​ព្រួច មនោសញ្ចេតនា​ស្នេហា​រណ្តំ​ចិត្ត និង​​ចម្ងល់​ការស៊ើបអង្កេត​ពិបាក​នឹង​រក​ឃើញ​ការពិត​។

​«​តាក់ស៊ី​ចាប់​ខ្មោច​» ​មាន​សរុប​២១​ភាគ បង្កប់​នូវ​អភិនីហារ​​ភាព​អ​ស្ចា​រ្ស​នៃ​សមត្ថភាព​ពិសេស​ដែល​មនុស្ស​ធម្មតា​អាច​មើល​ឃើញ​វិញ្ញាណ​នានា​ហើយ​វិញ្ញាណ ខ្មោច​នោះ​វិញ​អាច​ផ្តល់​ជា​ថា​ម​ពល​ចម្លែក​ដល់​មនុស្ស​ក្នុង​ការ​តាម​ប្រដេញ​កម្ចាត់​ព្រលឹង​វិញ្ញាណ​អាក្រក់​កសាង​សុខ​សុវត្ថិភាព​ជូន​សង្គម។

​រឹតតែ​រំភើប គឺ​តួ​សម្តែង​នៅក្នុង​រឿង​សុទ្ធតែ​ជា​តារា​ល្បី​ដ៏​មាន​បទពិសោធន៍​របស់​ហុង​ហុងកុង ដែល​ទេពកោសល្យ របស់​ពួកគេ​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ រួមមាន ខេន​ណេត​ម៉ា (​ថា​ម៉ា​ជី​) មែន​ឌី​វ៉ុង (​ចុង​ជី​យឹ​ក​) ហាប់​ប៊ឺត​វ៉ូ (​សិក​ហ្គាំ​ដុង​) ហាក់​ហ្គូ​វ៉ុង (​ខ្វុក​ជីន​មីង​) រួម​នឹង​តារា​ប្រុស ស្រី​ល្បីៗ​ស្អាតៗ​សង្ហាៗ​ជាច្រើនរូប​ទៀត​។ ​ ​កុំ​ភ្លេច​រង់ចាំ​ទស្សនា​រឿង តាក់ស៊ី​ចាប់​ខ្មោច ដែល​នឹងត្រូវ​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរ​ទស្សន៍​ PNN​នាពេល​ឆាប់ៗ​ខាងមុខ​នេះ​។

​ទស្សនា​ឈុត​ខ្លី​៖​ ​​ ​

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម