• 2019-03-05 02:09:32
  • ភាពយន្ត

រឿង​ថ្មី​របស់ Joongki និង​ Jiwon ត្រូវគេលើកថាជារឿង "Game of Thrones" របស់កូរ៉េ

  • 2019-03-05 02:09:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ថ្មី​ស្វាគមន៍​ដំណើរ​វិល​មក​វិញ​របស់​តារា​សម្ដែង​ Song Joong Ki និង​ Kim Ji Won កំពុង​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​ទន្ទឹង​រង់ចាំ​ទស្សនា​គ្រប់ៗគ្នា។

តាម​រយៈ​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​នា​ពេល​កន្លង​មក​ រឿង​ថ្មី​ដែល​មាន​ចំណងជើង​ថា​ "Asadal Chronicles” នឹង​ក្លាយ​ជា​រឿង​ភាគ​ល្អ​បំផុត​ ក្រោម​ស្នាដៃ​ផលិត​របស់​ផលិតកម្ម​ Studio Dragon។ ផ្អែក​តាម​ប្រភព​ បាន​ឲ្យ​ដឹង​ថា​ រឿង​នេះ​ចំណាយអស់​ដល់ទៅ​ ៤០ពាន់លាន​វ៉ុន (ប្រហែល​ ៣៥,៥លានដុល្លារ) ហើយ​ត្រូវ​បាន​លើក​ថា​ជា​រឿង "Game of Thrones" របស់​កូរ៉េទៀត។ ខ្សែភាពយន្ត​បែប​បុរាណ​ជា​ប្រវត្តិសាស្ត្រ​នេះ​ផងដែរ ក៏​នឹង​ក្លាយ​ជា​រឿង​ថ្មី​ដែល​ មនុស្ស​ជា​ច្រើន​រំពឹង​ថា​ នឹង​ផ្ទុះ​កក្រើក​ ព្រោះសាច់រឿង​ពិសេស​ ព្រមទាំង​​​ប្រមូល​ផ្ដុំ​តួ​ល្បីៗ​ជា​ច្រើន។

“Asadal Chronicles” គ្រោង​នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ក្នុង​ពេល​ឆាប់ៗ ឆ្នាំ ២០១៩នេះ។ Song Joong Ki គ្រង​តំណែង​ជាតួ​ឯក​ជាមួយ​ Kim Ji Won ព្រម​ទាំង​មានការ​ចូលរួម​សម្ដែង​ជាមួយ​នឹង​ Jang Dong Gun, Kim Okbin, Jo Sungha និង​តារា​ប្រុសស្រី​ជាច្រើន​រូប​ទៀត៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់