• 2019-03-06 08:15:00
  • ជីវិតតារា

មិនធម្មតា! អ្នកម្តាយទាន់សម័យ គង់​ ចាន់ស្រីមុំ ពូកែច្រើនរឿងនឹកស្មានមិនដល់

  • 2019-03-06 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 94

ចន្លោះមិនឃើញ

អតីតតារាសម្តែង គង់ ចាន់ស្រីមុំ ក្រោយរៀបការជាមួយស្វាមី និងរស់សោយសុខ​ក្នុងទ្រនំសុភមង្គលជាមួយក្រុមគ្រួសារ គឺពិតជាមានអ្វីថ្មីជានិច្ចចែកជូនដល់ហ្វេនៗរបស់ខ្លួន។

មិនថាការងាររកស៊ី ថែទាំសុខភាពឲ្យនូវតែស្រស់ស្អាត ពិសេសក្នុងនាមជាភរិយា និងជាអ្នកម្តាយល្អក្នុងការយកចិត្តទុកដាក់ថែទាំកូនរបស់ខ្លួន ទោះជារវល់យ៉ាងណាក៏តារាស្រីរូបនេះ រិះរកអ្វីដែលពិសេសក្នុងការចំអិនបបរបំប៉នសុខភាពរបស់កូស្រីតែមួយរបស់នាង គឺអូនម៉ូម៉ូ យ៉ាងមានសុខភាពល្អធំធាត់ មិនពឹងតែលើការបំបៅទឹកដោះគោ តែមួយមុខ។

យ៉ាងណាមិញបើសង្កេតតាមការ Live វិដេអូពីការធ្វើបបរសម្រាប់កូនស្រីនាង គឺពិតជាគួរឲ្សសរសើរខ្លាំងណាស់ពីភាពឧស្សាហ៍របស់អ្នកម្តាយរូបនេះ ដែលពិតជាយកចិត្តទុកដាក់ជាខ្លាំងចំពោះចំណីអាហារ និងការថែទាំសុខភាពកូនរបស់ខ្លួន។

ជាក់ស្តែង បើសិនជាមិនបានឃើញការរៀបចំនិងធ្វើដោយផ្ទាល់បែបនេះគ្រប់​គ្នា​ប្រហែល​ជា​មិនជឿថា​អ្នក​នាងធ្វើការងារ​ដាំ​ស្ល​ចូលចង្ក្រាន​ដោយ​ខ្លួនឯងនោះទេ អ្នកនាងមិនត្រឺមតែជាស្ត្រីដែលពូកែរកស៊ីថែមទាំងជាភិរិយាល្អ ម្តាយល្អសម្រាប់គ្រួសារផងដែរ។ ព្រឹករវល់និងការងារហាងហើយឆ្លៀតពេលយប់ធ្វើបបរត្រៀមទុកសម្រាប់កូនស្រីជាទីស្រលាញ់ទៀត។ ទៅរកឯណាបានពិតជាគួរឲ្យស្ញប់ស្ញែងសុភមង្គលរបស់គ្រួសារអ្នកនាងខ្លាំងណាស់៕

ចងដឹងថាយ៉ាងណានិងត្រូវរៀបពីរបៀបថែទាំំកូនធ្វើបបរឲ្យកូនៗសុខភាពដូចអ្នកនាងមើលវិដេអូខាងក្រោម៖

រូបភាព&វិដេអូយកពី FB Page៖ អ្នកនាង គង់ ចាន់ស្រីមុំ

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់