• 2019-03-09 06:13:48
  • ព័ត៌មាន

អាណិត​តារា​ចម្រៀង អាន វិសាល ត្រូវ​គេ​វាយ​នឹង​ញញួរ​បែក​ក្បាល​ហូរ​ឈាម​ជោគ​ខ្លួន

  • 2019-03-09 06:13:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អាន វិសាល ដែល​ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​មួយ​រូប​កាល​ពី​អតីតកាល ត្រូវ​បាន​ជន​សង្ស័យ​ម្នាក់​វាយ​នឹង​ញញួរ​បណ្ដាល​ឲ្យ​បែក​ក្បាល​ហូរ​ឈាម​ជោគ​ខ្លួន ក្រោយ​មាន​ទំនាស់​បន្តិច​បន្តួច។ នេះ​បើ​តាម​លោក ហេង ឡុង ស្ថាបនិក​សមាគម​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម។

ហេតុការណ៍​ខាង​លើ កាល​ពី​ម៉ោង​ ១២៖០០នាទី អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ទល់​មុខ​ហាង​ខារ៉ាអូខេ អេលេហ្គេន។ ចំពោះ​មូលហេតុ លោក ហេង ឡុង នៅ​មុន​កើត​រឿង លោក អាន វិសាល បាន​ប្រាប់​ទៅ​ជនសង្ឃ័យ​ថា កុំ​ឲ្យ​បើក​ម៉ូតូ​លឿន​ពេក ខ្លាច​បុក​ក្មេង។ គ្រាន់​តែ​ប៉ុណ្ណេះ ស្រាប់​តែ​ជន​សង្ស័យ​ដែល​ស្នាក់​នៅ​ផ្ទះ​ជួល​ក្បែរ​ខាង​តារា​ចម្រៀង បាន​យក​ញញួរ​វាយ​លោក វិសាល ចំ​ក្បាល​ធ្វើ​ឲ្យ​បែក​ឈាម​តែ​ម្ដង។

រូបភាព៖ ហ្វេសប៊ុក ហេង ឡុង

មិន​ត្រឹម​ប៉ុណ្ណឹង សូម្បី​តែ​ភរិយា​របស់​ម្ចាស់​បទ "ផ្ដើម​ស្រឡាញ់ ផ្ដើម​អស់​សង្ឃឹម" ក៏​ត្រូវ​ជន​សង្ស័យ​វាយ​ឲ្យ​ពក​ក្បាល​ដែរ។ លោក អាន វិសាល បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ប៉ុន្តែ​គិត​មក​ត្រឹម​រសៀល​ម៉ោង ១​:០០ នេះ មិន​ព័ត៌មានសមត្ថិកិច្ច​ឃាត់​ខ្លួន ជន​សង្ស័យ​ជាមួយ​បក្សពួក​៤​នាក់​ផ្សេង​ទៀត ដែល​បាន​ប្រព្រឹត្ត​ហិង្សា​លើ​តារា​ចម្រៀង​នៅ​ឡើយ។ ករណី​នេះ លោក ហេង ឡុង ក៏​បាន​បញ្ចេញ​អត្តសញ្ញាណ​ក្រុម​ជន​សង្ស័យ និង​រំពឹង​លើ​ចំណាត់​របស់​​សមត្ថកិច្ច រក​យុត្តិធម៌​ជូន​តារា​ចម្រៀង៕

អត្ថបទ៖ ទារិកា

មតិយោបល់