• 2019-03-11 02:27:52
  • ព័ត៌មាន

តារាប្រុស ៣​នាក់​កំពុង​សាង​ឈ្មោះ​ល្បីជា​ពន្លឹក​នាពេលបច្ចុប្បន្ន អ្នកគាំទ្រទ្រាំមិនបេតីមិនបាន

  • 2019-03-11 02:27:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រឡេក​មើល​តារា​ប្រុស​ប្រចាំ​ប្រទេស​ថៃនាពេលបច្ចុប្បន្ន​ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​កោត​ស្ញប់ស្ញែង​មិន​ដាច់​ពីមាត់​នូវ​ទេពកោសល្យ​សិល្បៈ​តាម​រយៈ​ការ​សម្ដែង​រឿង​ភាគ​ជា​ច្រើន​ដែល​ចាក់​បញ្ចាំង​នា​ពេល​បច្ចុប្បន្ន។

ក្នុង​ចំណោម​តារា​ទាំង​នោះ​ សង្កេត​ឃើញ​ថា​មាន​តារា​ប្រុស​ ៣រូប​ដែល​អាច​យក​ចិត្ត​អ្នក​គាំទ្រ​ជា​ច្រើន​ ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ពេល​បណ្ដែត​ខ្លួន​លើ​សិល្បៈ។ កម្លោះ​ទាំង​ ៣មាន៖

១. In Sarin

តារា​ប្រុស​រូប​នេះ​ពិត​ជា​ទទួល​បាន​ភាព​ល្បី​ល្បាញ​ខ្ពស់​បំផុត បើ​ទោះ​ទើប​បង្ហាញ​ខ្លួន​ក្នុង​រឿង​ភាគ ត្រឹម​ ៣​រឿង​ក៏​ដោយ។ កាន់​តែ​លេច​ធ្លោថែម​ទៀត​ គឺ​នៅពេល​លោក​សម្ដែង​រឿង​ "Phu Pha” និង​ "Thong Aek Mor Yah Tha Chalong”។ In ត្រូវ​គេ​អញ្ជើញ​ចូល​រួម​កម្មវិធី​ជា​ច្រើន​ទាំង​ធំ​ទាំង​តូច​រៀង​រាល់​សប្ដាហ៍។

២. Pon Nawasch

កេរ្តិ៍ឈ្មោះ​របស់​ Pon ក៏​ស្ទុះ​ឡើង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែរ បន្ទាប់​ពី​លេង​រឿង​ "Tra Barb See Chompoo”។ តាម​រយៈរឿង​នេះ​ដែរ លោក​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ពិសេស​ថៃ និង​ចិន ពេញ​ចិត្ត​បំផុត។

៣. Film Thanapat

Film ក្លាយ​ជា​តារា​ប្រុស​ល្បី​ឈ្មោះ​ក្នុង​រយៈ​ពេល​ត្រឹម​មួយ​ពព្រិច​ភ្នែក​ ពេល​សម្ដែង​រឿង​ "ភរិយា” ឆ្នាំ ២០១៨។ ដោយសារ​សន្ទុះ​នៃ​ភាព​ល្បី​ល្បាញ​បែប​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​លោក​កាន់​តែ​មមាញឹក​នឹង​ការងារ​សិល្បៈ​ ម្យ៉ាង​ថ្មីៗ​ Film ក៏​កំពុង​ថត​រឿង​ថ្មី​មួយ​ទៀត​មាន​ចំណងជើង​ថា "Poot Pisawad”៕

អត្ថបទ៖ យី សុធារី

មតិយោបល់