- 2019-03-11 09:51:10
- ព័ត៌មាន
ក្ដៅៗ! Seungri ប្រកាសលាឈប់ពីសិល្បៈជាផ្លូវការ ក្រោយផ្ទុះរឿងច្របូកច្របល់ពេញប្រទេស
- 2019-03-11 09:51:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ! Seungri ប្រកាសលាឈប់ពីសិល្បៈជាផ្លូវការ ក្រោយផ្ទុះរឿងច្របូកច្របល់ពេញប្រទេស
ចន្លោះមិនឃើញ
បន្ទាប់ពីជួបប្រទះនូវរឿងរ៉ាវស្មុគស្មាញទាក់ទងនឹងក្លឹបកម្សាន្តរបស់ខ្លួនកាលពីពេលថ្មីៗនេះ Seungri តារាចម្រៀងពៅគេប្រចាំក្រុម BIGBANG បានប្រកាសជាសាធារណៈពីការដើរចេញ ពីវិថីសិល្បៈហើយ។
តារាប្រុសរូបនេះបានប្រកាសចូលនិវត្តជាផ្លូវការពីវិស័យសិល្បៈហើយ តាមរយៈសារដែលបានបង្ហោះលើគណនី Instagram ផ្ទាល់ខ្លួន។ ក្នុងសារនោះមានខ្លឹមសារដូចតទៅ៖
«នេះគឺជា Seungri! ឈានមកដល់ចំណុចនេះ ខ្ញុំគិតថាវាគួរតែជាជម្រើសល្អបំផុត ប្រសិនខ្ញុំលាឈប់ពីវិស័យសិល្បៈ។ ខ្ញុំបានសម្រេចចិត្តលាឈប់ពីសិល្បៈ ដោយសារបញ្ហាដែលខ្ញុំបានសាងឡើង។ ភាពចលាចលក្នុងសង្គមពេលនេះ ពិតជារីកសាយធំណាស់។ ផ្អែកលើរឿងរ៉ាវដែលត្រូវបានស៊ើបអង្កេតទាំងនេះ ខ្ញុំនឹងទទួលយករាល់ការពិនិត្យតាមដាន ព្រមទាំងយល់ព្រមបង្ហាញគ្រប់យ៉ាងដែលមានគេសង្ស័យ។ អំឡុងពេល មានមតិរិះគន់យ៉ាងច្រើនបែបនេះពីមហាជន ស្ទង់ ១ខែកន្លះមុននេះ អមជាមួយនឹងការប្រតិបត្តិការចុះស៊ើបអង្កេតខ្ញុំ ខ្ញុំត្រូវបានគេចោទថាជាជនម្នាក់ដែលក្បត់ប្រទេសកូរ៉េ។ ដោយខ្លួនខ្ញុំផ្ទាល់មិនអាចអត់ធ្មត់ក្នុងការទ្រាំ ឲ្យអ្នកគ្រប់គ្នាមកការពារខ្ញុំបានទេ។ ខ្ញុំសូមអរគុណដោយស្មោះ ដល់អ្នកគាំទ្រទាំងអស់ក្នុងប្រទេសកូរ៉េ និងជុំវិញពិភពលោក ដែលបានផ្ដល់ឲ្យខ្ញុំនូវអ្វីគ្រប់យ៉ាង រយ់ពេល ១០ឆ្នាំមកនេះ។ ខ្ញុំគិតថា នេះគឺជាចំណុចបញ្ចប់នៃជីវិតសិល្បៈរបស់ខ្ញុំ ម្យ៉ាងយ៉ាងហោចណាស់ក៏វាជាការផ្ដល់នូវការគោរពចំពោះផលិតកម្ម YG និង BIGBANG ដែរ។ ជាថ្មីម្ដងទៀត ខ្ញុំសូមអភ័យទោស និងអរគុណបំផុតដល់អ្នកទាំងអស់គ្នា។»
ស្របពេលដំណឹងនៃការលាឈប់នេះខ្ចរខ្ចាយពេញសិល្បៈ ប៉ុន្តែខាងផលិតកម្ម YG ឯណោះវិញមិនទាន់ចេញមុខបកស្រាយ ឬផ្ដល់ព័ត៌មានជាក់លាក់ណាមួយទាក់ទងនឹង Seungri នៅឡើយ៕