• 2019-03-13 02:45:15
  • ចម្រៀង

មាន​សំឡេង​ល្អ​កម្រ​រក​បាន អតីត​អ្នក​រាំ​ម្នាក់ ចេញ​បទ​ទី​១ផ្ទុះ ឥឡូវ​ចេញ​បទ​ថ្មី​ទៀត​ហើយ

  • 2019-03-13 02:45:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​រាំ​តាម​ឆាក​តន្ត្រី​វិវត្តន៍​ខ្លួន​ជា​តារា​ច្រៀង លោក ហៃ​ណា ដែល​ធ្លាប់​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មាន​ការ​ភ្ញាក់​ផ្អើល​ជាមួយ​នឹង​ស្នាដៃ​ដំបូង​បទ ”ប្តី​៦៩” កាលពីឆ្នាំមុន​នោះ ឥឡូវ​។ ទំនេរ​ដៃ​ពី​ការងារ​ជា​អ្នក​រក​ស៊ី​ផ្នែក​អចនទ្រព្យ តារា​រូប​នេះ​បាន​បញ្ចេញ​ស្នាដៃ​បទ​ចម្រៀងOriginal ថ្មី​គឺ​បទ ”ចេះ​ក្បត់​ទើប​ស្ទាវ” ដែល​គេ​ដឹង​ថា​យក​លំនាំ​តាម​ពាក្យ​ពេញ​និយម​សម្រាប់​យុវវ័យ​នោះ។

តារា​ចម្រៀង ហៃណា បាន​បញ្ជាក់​ថា កន្លង​ទៅ​បទ​ចម្រៀង​របស់​លោក​ទទួល​បាន​ការ​គាំទ្រ​ច្រើន​គួរ​សម ទើប​លោក​មិន​ចង់​ឲ្យ​ការងារ​សិល្បៈ​ចម្រៀង មាន​សភាព​ស្ងប់ស្ងាត់ ទើប​ត្រូវ​បញ្ចេញ​បទ​ថ្មី​ទៀត តាម​ការ​ស្នើ​សុំ​របស់​អ្នក​គាំទ្រ។ លោក​បញ្ជាក់​ថា​កន្លង​មក លោក​មិន​មាន​ពេល​វេលា​ច្រើន​ជាមួយ​ការងារ​សិល្បៈ​នោះ​ទេ ព្រោះ​តែ​ត្រូវ​ជួយ​មើល​ការងារ​លក់​ដូរ​ផ្ទះ​ល្វែង និង​ដីឡូតិ៍ "​ជឿន សារិទ្ធិ" របស់​បង​ប្អូន​នា​តំបន់​ខណ្ឌ​ដង្កោ។

វិល​មក​បទ​ចម្រៀង​ថ្មី​នេះ​វិញ លោក ហៃណា ឲ្យ​ដឹង​ថា ជា​បទ​ចម្រៀង​បែប​មនោសញ្ចេតនា សោក​សង្រេង និង​ជា​បទ​ភ្លេង​ថ្មី។ "ក្រោយ​ពី​ចេញ​បាន​ប៉ុន្មាន​ថ្ងៃ​នេះ​មក ឃើញ​ថា​ទទួល​បាន​គាំទ្រ ដោយ​ពួក​គេ លើក​សរសើរ​ទី​១ ​អត្ថន័យ​ល្អ បទ​ភ្លេង​ពីរោះ និង​សរសើរ​ពី​ទឹកដម​សំនៀង​ខ្ញុំ​ដែរ"។ ហៃណា ថ្លែង។

ដោយ​សារ​តែ​បែប​នេះ លោក​ថា មិន​ចោល​សិល្បៈ​នោះ​ទេ ហើយ​លោក​នៅ​តែ​ចិញ្ចឹម​ចិត្ត​បញ្ចេញ​ស្នាដៃ​បទ​ចម្រៀង​ថ្មី​ៗ​បន្ត​ទៀត​ដើម្បី​បំពេញ​បំណង​ខ្លួន និង​បំពេ​អារម្មណ៍​អ្នក​គាំទ្រ ជាមួយ​បទ​ចម្រៀង​ថ្មី​បន្តបន្ទាប់​ទៀត ក្នុង​នោះ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ លោក​នឹង​បន្ត​បញ្ចេញ​បទ Original Songទី៣​ទៀត គឺ​បទ”លទ្ធផល​ក្បត់”។

ប៉ុន្តែ​ឥឡូវ​តោះ...ស្ដាប់​បទ​ទី​២​សិន មាន​ចំណង​ជើង​ថា "ចេះ​ក្បត់​ទើប​ស្ទាវ"

អត្ថបទ៖ ទារិកា

មតិយោបល់