• 2019-03-14 03:35:00
  • ព័ត៌មាន

ក្រោយជោគជ័យសម្បើមនៅកាណាដា ម្តងនេះ មានខ្មែរតែម្នាក់គត់គឺ ឡាយ លក្ខិណា ត្រូវថត MV ជាមួយតារារ៉េប

  • 2019-03-14 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ក្រោយ​ពី​បង្កើត​​ភាព​ជោគ​ជ័យ​លើស​ការ​រំពឹង​ទុក​ពេល​សម្ដែង​នៅ​ប្រទេស​កា​ណា​ដា ​ជាមួយ​តារា​រ៉េប​អន្តរជាតិ​​ឈ្មោះ Clarence  ប្រជា​ប្រិយ​ភាព​របស់​ ឡាយ លក្ខិណា កាន់​តែ​មាន​ទី​ផ្សា​​ខ្ពស់។ តារា​រូប​នេះ​ ប្រាប់​ថា ​គ្រោង​នឹង​វិល​ត្រលប់​ទៅ​ប្រទេស​កាណាដា​​ម្ដង​ទៀត​នៅ​ខែ​កក្កដា ​ដើម្បី​ថត MV ហើយ​ដាក់​លើ itune ​​ថែម​ទៀត​ផង ។

​​បើ​និយាយ​ពី​ជន​ជាតិ​ខ្មែរ​ គឺ​មាន​តែ ឡាយ លក្ខិណា ​ម្នាក់​គត់ ដែល​ខាង​ផលិត​កម្ម Sandap C Production អញ្ជើញ​សម្រាប់​ការ​ថត MV ​នៅ​ក្រៅ​ប្រទេស​។ បែប​នេះ កាន់​តែ​ធ្វើ​ឲ្យ​តារា​ធ្លាប់​​ជាប់​ងារ​ជា​ ស្រី​ស្អាត​ចំណោម​បុប្ផា​៤​ទង អំឡុង​ឆ្នាំ​២០០០ សប្បាយ​រីក​រាយ និង​មាន​មោទកភាព​ចំពោះ​​ការ​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន ​បើ​ទោះ​ជា ឡាយ លក្ខិណា ​ធ្លាប់​ផ្អាក​​សិល្បៈ​ច្រើន​ឆ្នាំ​ទៅ​ហើយ​ក្ដី។

តារា​សាច់​ចាំ​រូប​នេះ បង្ហើប​ថា ​គ្រោង​នឹង​ថត​ MV ​ចំនួន​២​បទ ​ដោយ​ចំណង​ជើង​បទ​ចម្រៀង​សុំ​លាក់​សិន ។ ​ក្រៅ​ពី​នេះ បេសកកម្ម​នៅ​ប្រទេស​កាណាដា​នា​​ខែ​កក្កដា ​ខាង​មុខ មិន​ទាន់​ច្បាស់​ថា ​ចំនួន​ប៉ុន្មាន​ខែ​នោះ​ទេ ។ ប៉ុន្តែ​ក្រៅ​ពី​ថត MV ​ខ្លួន​ក៏​គ្រោង​នឹងចេញទៅ​ថត​​សម្លេង ដោយ​​ចាប់​ដៃ​គូ​​ច្រៀង​ជាមួយ​តារា​ចម្រៀង​អន្តរជាតិ​ម្នាក់​ទៀត ​ផង​ដែរ។

ឡាយ លក្ខិណា បន្ត​ថា បាន​ចុះ​កុង​ត្រា​នៅ​ផលិត​កម្ម​នេះ​រយៈ​ពេល​៣​ឆ្នាំ ដោយ​ខាង​ផលិត​កម្ម​នឹង​ផលិត​​បទ​ចម្រៀង Original Song ​សម្រាប់​ខ្លួន​ជា​បន្ត​បន្ទាប់។ បន្ទាប់​ពី​ចាក​ចេញ​ពី​កាណាដា ឡាយ លក្ខិណា ឲ្យ​ដឹង​ថា ​អាច​នឹង​គ្រោង​ចេញ​ទៅ​បារាំង​ និង​អាមេរិក ក្នុង​ឆ្នាំ​ ២០១៩ នេះ​ តែ​កំពុង​រៀប​ចំ​ឯកសារ និង​ការ​ពិភាក្សា​គ្នា​បន្ថែម​ទៀត៕​​

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម